Close

ការព្យាបាលវេជ្ជសាស្រ្ត និងសេវាកម្មដែលទាក់ទងទៅនឹងកោសិកាដើម

ជំងឺថ្លើម

21/06/2020

ព្យាបាលជំងឺថ្លើមដោយកោសិកាដើម

ការព្យាបាលជំងឺថ្លើមដោយកោសិកាដើមត្រូវបានអនុវត្តដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរោគសញ្ញានៃជំងឺថ្លើមដោយសារតែទម្លាប់បរិភោគ ទម្លាប់រស់នៅ ឬមូលហេតុផ្សេងៗទៀត។

ថ្លើមបំពេញភារកិច្ចសំខាន់ៗជាច្រើន រួមមានការបញ្ចេញជាតិពុលចេញពីឈាម ជួយរំលាយអាហារ និងប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗ។ ថ្លើមគឺជាសរីរាង្គមួយក្នុងចំណោមសរីរាង្គតែមួយដែលមានសមត្ថភាពបង្កើតឡើងវិញ ប៉ុន្តែរឿងនេះអាចកើតឡើងក្នុងអត្រាណាមួយដែលមានកំណត់។ អាស្រ័យលើស្ថានភាពសុខភាព កត្តាបរិស្ថាន និងវីរុសអាចបង្កឱ្យមានការខូចខាតថ្លើមក្នុងអត្រាខ្ពស់ជាងសមត្ថភាពបង្កើតឡើងវិញ។ ការព្យាបាលជំងឺថ្លើមជាមួយកោសិកាដើមនៅ Future Clinic គឺជាវិធីសាស្រ្តមួយដែលបង្ហាញពីអត្ថប្រយោជន៍ដល់អ្នកជំងឺ។

dieu-tri-benh-gan-bang-te-bao-goc

 

ការព្យាបាលជំងឺថ្លើមជាមួយកោសិកាដើមត្រូវបានគេចាត់ទុកថាជាដំណោះស្រាយដ៏មានប្រសិទ្ធិភាពដើម្បីធ្វើឱ្យមុខងារថ្លើមបានប្រសើរឡើង។

កោសិកាថ្លើមគឺជាបណ្តាកោសិកាដែលទទួលភារកិច្ចច្រើនបំផុត។ កោសិកាទាំងនេះជាធម្មតារស់នៅក្នុងរយៈពេល ២០០-៣០០ ថ្ងៃនៅក្នុងថ្លើមដែលអាចបង្កើតឡើងវិញមុនពេលកោសិកាថ្លើមងាប់។ ប្រសិនបើថ្លើមត្រូវខូច ត្រូវវាយប្រហារ ឬរលាក កោសិការាងពងក្រពើនឹងត្រូវដំណើរការ។ ប្រសិនបើថ្លើមស្ថិតក្នុងស្ថានភាពខូចខាតអូសបន្លាយក្នុងរយៈពេលយូរ កោសិកាដើមនៅក្នុងថ្លើមមិនគ្រប់ចំនួន / សមត្ថភាពគ្រប់គ្រាន់ក្នុងការបង្កើតឡើងវិញបើប្រៀបធៀបទៅនឹងការខូចខាតបច្ចុប្បន្នដែលនឹងបង្កឱ្យមានជំងឺរ៉ាំរ៉ៃដូចជា ជម្ងឺក្រិនថ្លើម។ ជំងឺខ្លាញ់រុំថ្លើមគឺជាឧទាហរណ៍ដំបូងមួយនៃបញ្ហានេះ អការរលាកដែលនូវតែបន្ត មានន័យថាកម្រិតនៃការបង្កើតឡើងវិញ / ការចុះខ្សោយបានក្លាយទៅជាមានអត្ថប្រយោជន៍សម្រាប់ជំងឺនេះ ហើយវិវត្តទៅជាជំងឺក្រិនថ្លើម។

Gan thường và gan bị xơ

 

ការព្យាបាលថ្លើមដោយកោសិកាដើមគឺអស់ចំណាយខ្ពស់ ប៉ុន្តែវាមានសុវត្ថិភាព និងមានប្រសិទ្ធភាពជាង។

មុខសញ្ញាដែលបង្ហាញថាថ្លើមមានបញ្ហា

– ស្បែក និងភ្នែកប្រែជាលឿង

– ស្បែករមាស់

– ស្នាមជាំលេចឡើងនៅលើស្បែក

– ហើមជើង និងភ្នែកគោជើង

– ទឹកនោមឡើងពណ៌

– លាមកមានពណ៌ស្លេក ឬលាមកមានឈាម ឬមានក្លិនឆ្អាប

– អស់កម្លាំងក្នុងរយៈពេលវែង

– ចង់ក្អួត ឬក្អួត បរិភាគអាហារមិនឆ្ងាញ់

នៅពេលដែលរាងកាយរបស់អ្នកមានរោគសញ្ញាទាំងនេះ អ្នកត្រូវទៅមណ្ឌលសុខភីបាលជាបន្ទាន់ដើម្បីឱ្យធ្វើតេស្តចាំបាច់ដើម្បីព្យាបាលតាមវិធីសាស្ត្រសមស្រប។

ព្យាបាលជំងឺថ្លើមដោយកោសិកាដើម

ថ្លើមត្រូវបានគេដឹងថាអាចនឹងបង្កើតឡើងវិញដោយខ្លួនឯង ដំណើរការនេះមានភាពស្មុគស្មាញ ហើយត្រូវការយន្តការធ្វើឱ្យសកម្មផ្សេងៗគ្នាដើម្បីទទួលបានកោសិកាដើម ដើម្បីជួយបង្កើតសរីរាង្គខាងក្នុងឡើងវិញ។

កោសិកាដើមជួយសម្រួលដល់ការបង្កើតឡើងវិញនៃសរីរាង្គខាងក្នុងដោយផ្គត់ផ្គង់កោសិកាថ្មីដល់សរីរាង្គដែលបាត់បង់ និងត្រូវខូចខាតរបស់ថ្លើម។

កត្តាលូតលាស់ កោសិកាការពារ កោសិការធ្វើឱ្យឈាមកក…. ត្រូវបានគាំទ្រដោយការបង្កើតសរសៃឈាមដោយមានភារកិច្ចផ្តល់កោសិកាថ្មី និងបង្កើតតំបន់សម្រាប់កោសិកាថ្មីដំណើរការ និងជួសជុលរាល់ភាពខូចខាត ហើយមានសកម្មភាពល្អជាង។

បណ្តាកម្មវិធីព្យាបាលជំងឺថ្លើមដោយកោសិកាដើមរបស់យើងខ្ញុំគ្រប់គ្រងការផលិតកោសិកាដើមថ្មីចូលទៅក្នុងចរន្តឈាមជាមួយនឹងនីតិវិធីដែលបានគ្រោងទុកយ៉ាងប្រុងប្រយ័ត្ន៖ កត្តាលូតលាស់   peptides និងកម្មវិធីគាំទ្រផ្សេងទៀត។

ឧទាហរណ៍មួយនៃការព្យាបាលជំងឺថ្លើមដោយកោសិកាដើម

  • កោសិកាដើមសុទ្ធសាធ ១០០,០០០,០០០ (៤ដងក្នុងរយៈពេល ៧ថ្ងៃ)
  • ចាក់ peptide ចំនួន ១០ដង / ការចំរាញ់កោសិកា៖ កោសិកាថ្លើម សរសៃឈាម ជាលិកាកណ្តាល សុកគភ៌ សរីរាង្គបុរស / ស្ត្រី
  • ឡាស៊ែរចាក់តាមសរសៃ (រាល់ថ្ងៃ)
  • ការព្យាបាលដោយអុកស៊ីសែន (រាល់ថ្ងៃ)
  • ការព្យាបាលដោយបញ្ចូលជាតិបំប៉ន និងអាស៊ីតអាមីន។

ធ្វើឱ្យប្រសើរឡើងទាំងស្រុង

អ្នកអាចរំពឹងថាការធ្វើឱ្យប្រសើរឡើងដូចខាងក្រោមក្នុងការព្យាបាលជំងឺថ្លើមដោយកោសិកាដើមនៅ Future Clinic៖

១.   ការកែលំអរាងកាយដូចជា៖ បន្ថយអការឈឺក្បាល បន្ថយអការ ក ដៃ និងជើង បំបាត់ភាពរឹងក្នុងសន្លាក់ និងអស់កម្លាំងតិច។

២-  ការកែលម្អសោភ័ណភាពដូចជា៖ ស្បែកនៅលើមុខ និងដៃក្លាយជាម៉ត់រលោង កាត់បន្ថយស្នាមជ្រួញ សក់ដុះក្រាស់ ក្មេងជាងវ័យជាង។

៣. ធ្វើឱ្យស្មារតី និងអារម្មណ៍បានប្រសើរឡើង Cải thiện năng lượng cơ thể

៤.  លើកកម្ពស់គុណភាពជីវិតទូទៅ។

អត្ថប្រយោជន៍ជាក់ស្តែងបន្ទាប់ពីទទួលការព្យាបាលជំងឺថ្លើមដោយកោសិកាដើម

  • ធ្វើឱ្យមុខងារថ្លើមប្រសើរឡើង
  • គ្រប់គ្រងស្ថានភាពកំណកឈាម និងបញ្ឈប់ការហូរឈាម
  • បញ្ចុះ creatinin ក្នុងសេរ៉ូម
  • បង្កើន Albumin ក្នុងសេរ៉ូម
  • បញ្ចុះ bilirubin
  • កាត់បន្ថយមុខសញ្ញានៃការរលាក
  • ធ្វើឱ្យធម្មតា SGPT, SGOT និង phosphate អាល់កាឡាំងនៅក្នុងថ្លើម
  • កាត់បន្ថយចំណុចក្រិន
  • ការពារជំងឺក្រិនថ្លើម។

ដាក់ពេលពិគ្រោះជាមួយវេជ្ជបណ្ឌិតព្យាបាលជំងឺថ្លើមដោយកោសិកាដើម FUTURE CLINIC

អាស័យដ្ឋាន៖ ផ្ទះលេខ១៩អា ផ្លូវ៣៧១ សង្កាត់បឹងទំពុល ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

Hotline: (+៨៥៥) ៩០០២១ ៧៦៨២

Hotline: 0901247788
Đặt lịch với bác sĩ
[contact-form-7 404 "Not Found"]