ការសង្កេត – សោតវិញ្ញាណ
ការព្យាបាលដោយកោសិកាដើមចំពោះការបាត់បង់ការស្តាប់
របកគំហើញវិទ្យាសាស្ត្រថ្មីៗបានបង្ហាញថាការព្យាបាលដោយកោសិកាដើមអាចព្យាបាលការបាត់បង់ការស្តាប់ ការពិតកោសិកាដើមរន្ធត្រចៀកអាចត្រូវបានប្រើដើម្បីបង្កើតកោសិការោមថ្មីជាយថាហេតុនាំឱ្យមានសម្លេងប្រសើរឡើង។
កោសិការន្ធត្រចៀកទទួលខុសត្រូវក្នុងការបំលែងរលកសំលេងទៅជាកម្លាំងសរសៃប្រសាទ ឬសញ្ញាអគ្គិសនីដែលបន្ទាប់មកត្រូវបានបញ្ជូនទៅក្នុងខួរក្បាលដើម្បីបង្កើតអារម្មណ៍ស្តាប់ដែលហៅថាកោសិការោម។ ការព្យាបាលដោយប្រើកោសិកាដើមអាចជួយផលិតកោសិកាត្រចៀកខាងក្នុងសំខាន់ៗដើម្បីស្តាប់។ តាមពិតមូលហេតុមួយក្នុងចំណោមមូលហេតុដែលធ្លាប់ជួបបំផុតនៃការបាត់បង់ការស្តាប់គឺកោសិការោមត្រូវខូច។
ធ្វើយ៉ាងណាទើបយើងអាចស្តាប់បាន?
រន្ធត្រចៀកគឺជារចនាសម្ព័ន្ធសំខាន់មួយនៅខាងក្នុងត្រចៀក។ វាប្រមូល និងដឹកនាំរំញ័រមុនពេលបំលែងវាទៅជាកម្លាំងសរសៃប្រសាទ។ កោសិការោមនៅខាងក្នុងត្រចៀកគឺទទួលខុសត្រូវក្នុងការទទួលបានការរំញោចចេញពីអង្គធាតុរាវដែលរំញ័រនៅក្នុង រន្ធត្រចៀក ។ កោសិការោមផ្សេងៗគ្នាទទួលការរំញោចពីប្រេកង់រំញ័រសំឡេងផ្សេងៗគ្នា។ សរសៃប្រសាទដើមតាមសរសៃប្រសាទ រន្ធត្រជាក់ (សរសៃប្រសាទសោតវិញ្ញាណ) ដឹកនាំការរំញ័រទៅកាន់តំបន់ខួរក្បាលដែលពាក់ព័ន្ធនឹងមុខងារសោតវិញ្ញាណ។ យើងមានបញ្ហាអំពីការស្តាប់នៅពេលកោសិការោមនៅខាងក្នុងត្រចៀកត្រូវងាប់ ឬខូច។
បញ្ហានៃការស្តាប់អាចត្រូវបានព្យាបាលដោយកោសិកាដើម
កន្លងហើយមិនយូរប៉ុន្មាន មិនមានវិធីដើម្បីជំនួសកោសិការោមដែលត្រូវខូច ឬងាប់ទេ។ ការរកឃើញកោសិកាដើមរន្ធត្រចៀកបានជួយឱ្យអ្នកវិទ្យាសាស្ត្រអាចព្យាបាលការបាត់បង់ការស្តាប់ដែលបណ្តាលមកពីកោសិការោមត្រូវខូច ឬងាប់។
ប្រការទាំនេះរួមបញ្ចូលទាំងបញ្ហានៃការស្តាប់ដោយសារតែ៖ បញ្ហាហ្សែន ថ្នាំមួយចំនួន ការឆ្លងមេរោគត្រចៀក ការធ្វើឱ្យមានសម្លេងរំខានហួសកម្រិត បញ្ហាសរសៃឈាម ប្រព័ន្ធភាពស៊ាំ ការខូចខាតរចនាសម្ព័ន្ធនៃការស្តាប់ Presbycusis (បញ្ហានៃការស្តាប់នៅវ័យចាស់) និង ជំងឺ Meniere ។
កោសិកាដើម និងការស្រាវជ្រាវថ្មីក្នុងការព្យាបាលការបាត់បង់ការស្តាប់
កោសិកាដើមរន្ធត្រចៀកអាចអភិវឌ្ឍកោសិការោមទាំងឡាយដែលត្រូវខូច ឬងាប់។ កោសិកាដើម រន្ធត្រចៀកទាំងនេះ មានទីតាំងនៅខាងក្នុងត្រចៀក ហើយពួកវាផ្ទុកហ្សែនដែលត្រូវការជាពិសេសសម្រាប់ការស្តាប់របស់យើង។
ថ្មីៗនេះអ្នកវិទ្យាសាស្ត្រអាចអភិវឌ្ឍ និងជួសជុលកោសិការោមត្រចៀកកណ្តុរដែលរងការខូចខាតដោយការរងរបួសសម្លេងរំខានបានសម្រេច។ នេះជាលើកទីមួយហើយដែលអ្នកស្រាវជ្រាវបានបង្កើតកោសិការោមឡើងវិញនៅក្នុងត្រចៀករបស់សត្វដោយបានជោគជ័យ។
ព្យាបាលបាត់បង់ការស្តាប់ដោយកោសិកាដើម
បញ្ចូលកោសិកាដើម៖ កោសិកាដើមត្រូវបានបញ្ចូលទៅក្នុងឈាមរបសស់អ្នកជំងឺ។
ការព្យាបាលការបាត់បង់ការស្តាប់ចំពោះទារកទើបនឹងកើតបានបង្កើតនូវរបកគំហើញជាក់លាក់។ បញ្ហាបាត់បង់ការស្តាប់អាចត្រូវបានដោះស្រាយដោយប្រើកោសិកាដើមទងផ្ចិត។ របកគំហើញទាំងនេះបង្ហាញថាការបាត់បង់ការស្តាប់ដែលបណ្តាលមកពីកោសិការោមដែលត្រូងខូច ឬងាប់ឥឡូវអាចព្យាបាលបាន។
ព្យាបាលដោយកោសិកាដើម និងការបាត់បង់ចក្ខុវិស័យ
កោសិកាដើមក៏ផ្តល់លទ្ធផលល្អក្នុងការព្យាបាលបញ្ហាចក្ខុវិស័យ និងការបាត់បង់ចក្ខុវិស័យដែលទាក់ទងនឹងភាពចាស់។ ប្រភពនៃបញ្ហាចក្ខុវិស័យនេះ គឺកមពីរ៉េទីន។
ការស្រាវជ្រាវបានបង្ហាញថាជនជាតិអាមេរិក ៨% មានហានិភ័យក្នុងការបាត់បង់ចក្ខុវិស័យ។ ការចុះខ្សោយនៃស្រទាប់បាតភ្នែក ក៏ចាំបាច់ត្រូវកត់សម្គាល់ផងដែរ នោះគឺនៅពេលស្រទាប់បាតភ្នែកចាប់ផ្តើមចាស់ (ផ្នែកខ្លះនៃរ៉េទីនដែលទទួលខុសត្រូវចំពោះការគ្រប់គ្រងចក្ខុវិស័យ) ដែលជះឥទ្ធិពលដល់មនុស្សភាគច្រើនដែលមានអាយុលើសពី ៤០ឆ្នាំ។
រ៉េទីន និងចក្ខុវិស័យ
រ៉េទីនមានស្រទាប់នៃកោសិកាងាយនឹងពន្លឺដែលគេហៅថា rod និង cone។ កោសិកាធ្វើការដោយបំលែងព័ត៌មានពន្លឺ (ពីបរិស្ថាន) ទៅជាអាំងពុលស្យុង ឬជាសញ្ញាដែលអាចត្រូវបានដំណើរការដោយខួរក្បាល។ បញ្ហាចក្ខុវិស័យកើតឡើងនៅពេលរ៉េទីនកាន់តែខ្សោយទៅ។ នេះអាចបណ្តាលមកពីមានអាយុចាស់ ឬខូចខាត ភាពទន់ខ្សោយ ឬដាច់សរសៃឈាមនៅជុំវិញរ៉េទីន ដូចជារ៉េទីនដោយជំងឺទឹកនោមផ្អែម និងរ៉េទីនរីមីតូស្យូស (រួមមានជំងឺដូចជារោគសញ្ញាUsher ជំងឺ Refsum និងរោគសញ្ញា Bardet-Biedl) ។
របកគំហើញក្នុងការស្រាវជ្រាវព្យាបាលបញ្ហាចក្ខុវិស័យ
ក្រុមអ្នកស្រាវជ្រាវបាន និងកំពុងស្វែងយល់អំពីយន្តការដែលបណ្តាលឱ្យកើតជំងឺភ្នែក ដើម្បីបង្កើតវិធីសាស្រ្តជួសជុល និងបង្កើតឡើងវិញជាមួយនឹងវិធីព្យាបាលដែលអាចអនុវត្តទូលំទូលាយ។
ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការបណ្តុះកោសិកាដើមរ៉េទីនដែលទទួលបានជោគជ័យ ដោយបានធ្វើពិសោធន៍ពាក់ព័ន្ធនឹងការទាញយកកោសិកាដើមរ៉េទីនចេញពីកោសិកាស្បែកកណ្តុរពេញវ័យហើយបានបញ្ចូលវាទៅក្នុងកណ្តុរមួយទៀតដែលមានរ៉េទីនត្រូវចុះខ្សោយ។ នៅក្នុងការពិសោធន៍នេះ កោសិកាដើមរ៉េទីនបានផ្លាស់ប្តូរទីតាំងដោយជោគជ័យទៅក្នុងទីតាំងនៃខួរក្បាលដែលទទួលកោសិកាដើម្បីជួយកែលម្អចក្ខុវិស័យរបស់វា។
ការស្រាវជ្រាវបង្ហាញថាការព្យាបាលនេះអាចអនុវត្តបានដោយជោគជ័យលើមនុស្ស ហើយ Future Clinic កំពុងប្រើការព្យាបាលកោសិកាដើមដើម្បីព្យាបាលការបាត់បង់ចក្ខុវិស័យ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញប្រូតេអ៊ីនមួយដែលអាចបំបែករ៉េទីនដែលខូច (ផ្ទៃខាងក្រៅ) ដែលអាចឱ្យកោសិការ៉េទីនរបស់អ្នកឱ្យដែលមានសុខភាពល្អអាចរួមបញ្ចូល និងលូតលាស់ទៅជាជាលិកាអ្នកទទួលបាន។ ក្រុមអ្នកស្រាវជ្រាវក៏កំពុងសិក្សាពីសមត្ថភាពធម្មជាតិរបស់ត្រីក្នុងការជួសជុលរ៉េទីនដែលរងរបួស។ ត្រីដែលមានកោសិកា Muller អាចលូតលាស់ទៅជាកោសិកាដើមដែលបង្កើតឡើងវិញនូវជាលិកាភ្នែកដែលខូច។ កណ្តុរ និងមនុស្សក៏មានកោសិកា Muller ដែរ។ ទោះជាយ៉ាងណាក៏ដោយ សញ្ញានៅខាងក្នុងរារាំងកោសិកាពីការបំពេញភារកិច្ចនៃការបង្កើតឡើងវិញ។ គេកំពុងខិតខំប្រឹងប្រែងដើម្បីស្វែងរកសមាសធាតុគីមីដែលអាចយកឈ្នះសារធាតុរារាំងទាំងនេះបាន។
មានវិធីសាស្រ្តផ្សេងទៀតក្នុងការព្យាបាលការបាត់បង់ចក្ខុវិស័យដោយប្រើ “វិធីព្យាបាលថែរក្សា” ។ វិធីសាស្រ្តនេះផ្តោតលើការថែរក្សារចនាសម្ពន្ធ័រ៉េទីនដើម្បីឱ្យកោសិកាបង្កើតឡើងវិញ ឬប្តូរសរីរាង្គដើម្បីស្តារចក្ខុវិស័យឡើងវិញ។ អ្នកវិទ្យាសាស្ត្រកំពុងប្រើវិធីព្យាបាលហ្សែនដើម្បីបង្កើតម៉ូលេគុលដែលជួយរក្សាចក្ខុវិស័យ។ ការសិក្សាស្រាវជ្រាវដែលមានលក្ខណៈច្បាស់លាស់លើកោសិកាដើមនៃភ្នែកក៏ត្រូវបានធ្វើឡើងដើម្បីជួយជួសជុលការខូចខាតសរសៃឈាមដែលត្រូវបានព្យាបាលតាមរយៈការប្តូរសរីរាង្គ។
អ្នកឯកទេសខាងកោសិកាដើមព្យាបាលបញ្ហាចក្ខុវិស័យ – ចក្ខុវិស័យ
យើងខ្ញុំ សហការជាមួយអ្នកជំនាញបច្ចេកទេស និងអ្នកបច្ចេកទេសដែលមានស្នាដៃខ្ពស់អំពីបច្ចេកវិទ្យា ហើយត្រូវបានទទួលស្គាល់។ យើងខ្ញុំ និងក្រុមអ្នកជំនាញយកចិត្តទុកដាក់ដល់អ្នកជំងឺច្រើនណាស់។ នៅគ្រប់ពេលវេលាយើងខ្ញុំតែងតែត្រៀមខ្លួនចូលរួមឆ្លើយសំណួរ និងផ្តល់ដំបូន្មានឱ្យទៅដល់រាល់អ្នកជំងឺ។
អ្នកឯកទេសខាងវេជ្ជសាស្រ្ត អ្នកបច្ចេកទេសនិ ងបុគ្គលិករបស់យើងមានសមត្ថភាពខ្ពស់ក្នុងការព្យាបាលកោសិកាដើមសម្រាប់បញ្ហាចក្ខុវិស័យ – ការស្តាប់។ យើងខ្ញុំផ្តល់ការព្យាបាលដោយកោសិកាដើមយ៉ាងទូលំទូលាយដល់អ្នកជំងឺគ្រប់រូប ក៏ដូចជាប្រើប្រាស់នីតិវិធីគាំទ្រដើម្បីធានាបាននូវលទ្ធផលយ៉ាងល្អប្រសើរ។
សេវាកម្មរបស់យើងខ្ញុំ
- ជំងឺចុះខ្សោយនៃស្រទាប់បាតភ្នែក ស្វិតប្រសាទសោតវិញ្ញាណ បញ្ហាភ្នែក &ហឹងត្រចៀក…
- សេវាកម្មថែទាំអ្នកជំងឺលំដាប់ថ្នាក់ពិភពលោកប្រកបដោយផាសុកភាពនៃលក្ខណៈពិសេសនៃសណ្ឋាគារលំដាប់ផ្កាយ ៥។
- សម្ភារៈ ឧបករណ៍ទំនើប ស្របតាមស្តង់ដារអន្តរជាតិ។
- ព្យាបាលផ្នែកខាងកែរាងកាយ សរសៃប្រសាទ មហារីក ភាពស៊ាំចុះខ្សោយ … ជាមួយកោសិកាដើម។
កម្មវិធីព្យាបាល (៧ ទៅ១៤ថ្ងៃ)
ជម្រើសទី១. ដោយកោសិកាដើមសុទ្ធ ២០០.០០០.០០០
ជម្រើសទី២. ដោយកោសិកាដើមសុទ្ធ ១០០.០០០.០០០
- Bioquark peptide
- កត្តាលូតលាស់កោសិកាសោតវិញ្ញាណ
- ការព្យាបាលដោយឡាស៊ែរតាមតំបន់
- រំញោចកោសិកាដើមដោយឡាស៊ែរ
- ការព្យាបាលដោយអុកស៊ីសែន
- អង់ស៊ីម និងអាហារូបត្ថម្ភ។
ដាក់ពេលពិគ្រោះជាមួយវេជ្ជបណ្ឌិត-ព្យាបាលបណ្តាបញ្ហានៃការសង្កេត សោតវិញ្ញាណដោយកោសិកាដើម FUTURE CLINIC
អាស័យដ្ឋាន៖ ផ្ទះលេខ១៩អា ផ្លូវ៣៧១ សង្កាត់បឹងទំពុល ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
Hotline: (+៨៥៥) ៩០០២១ ៧៦៨២