Close

ការព្យាបាលវេជ្ជសាស្រ្ត និងសេវាកម្មដែលទាក់ទងទៅនឹងកោសិកាដើម

ច្របូកច្របល់ប្រព័ន្ធភាពស៊ាំ

21/06/2020

ព្យាបាលជំងឺអូតូអ៊ុយមីន

ជំងឺអូតូអ៊ុយមីន (ហៅថាជំងឺច្របូកច្របល់ប្រព័ន្ធភាពស៊ាំ) គឺជាពាក្យដែលត្រូវបានប្រើដើម្បីពិពណ៌នាអំពីជំងឺដែលធ្វើឱ្យប៉ះពាល់ដល់មុខងាររបស់ប្រព័ន្ធភាពស៊ាំ ឬធ្វើឱ្យប្រព័ន្ធភាពស៊ាំហួសកំរិត។  នៅពេលដែលប្រព័ន្ធភាពស៊ាំធ្វើសកម្មភាពហួសកំរិត វានឹងវាយប្រហារជាលិកាដែលមានសុខភាពល្អ។ ផ្ទុយទៅវិញ នោះគឺនៅពេលដែលប្រព័ន្ធភាពស៊ាំចុះខ្សោយ វាធ្វើឱ្យរាងកាយងាយនឹងឆ្លងរោគ។ ជំងឺអូតូអ៊ុយមីនត្រូវបានសម្គាល់ដោយប្រភេទជាលិកា ឬផ្នែកណាមួយនៃរាងកាយដែលរងផលប៉ះពាល់។

មូលហេតុដែលបណ្តាលឱ្យមានការច្របូកច្របល់ប្រព័ន្ធភាពស៊ាំ

ដើម្បីយល់ពីជំងឺអូតូអ៊ុយមីន អ្នកត្រូវយល់ពីរបៀបដែលប្រព័ន្ធភាពស៊ាំដំណើរការ។ នៅក្រោមកាលៈទេសៈធម្មតា កោសិកាឈាមស (ដែលជាផ្នែកមួយនៃប្រព័ន្ធភាពស៊ាំ) ការពាររាងកាយពីសារធាតុដែលបង្កគ្រោះថ្នាក់ ហៅថាអតិសុខុមប្រាណ (គឺជាវីរុស បាក់តេរី កោសិកាមហារីក។ល។)។ ប្រព័ន្ធភាពស៊ាំបញ្ចេញអង្គបដិបក្ខប្រាណ ដើម្បីបំផ្លាញអតិសុខុមប្រាណនៅពេលពួកវាចូលក្នុងរាងកាយ។

ចំពោះអ្នកដែលមានជំងឺអូតូអ៊ុយមីន ប្រព័ន្ធភាពស៊ាំមានការលំបាកក្នុងការបែងចែករវាងកោសិកាប្រឆាំងនឹងមេរោគ និងជាលិការាងកាយដែលមានសុខភាពល្អ។ ប្រការនេះបណ្តាលឱ្យមានប្រតិកម្មខ្លាំងដែលបំផ្លាញជាលិការាងកាយដែលមានសុខភាពល្អ និងធម្មតា។ ប្រព័ន្ធភាពស៊ាំជារឿយៗ ពិបាក្នុងការបែងចែករវាងសារធាតុប្រឆាំងនឹងមេរោគ និងជាលិការាងកាយដែលមានសុខភាពល្អដោយសារតែការផ្លាស់ប្តូអតិសុខុមប្រាណ និងថ្នាំមួយចំនួនដែលធ្វើឱ្យសកម្មនៅពេលពួកវាចូលទៅក្នុងរាងកាយ។ នេះជាការពិតសម្រាប់មនុស្សដែលមានហ្សែនធ្វើឱ្យពួកគេងាយនឹងជួបជំងឺអូតូអ៊ុយមីន។

រោគសញ្ញានៃជំងឺអូតូអ៊ុយមីន

រោគសញ្ញាទាំងឡាយរបស់ជំងឺអូតូអ៊ុយមីន (ច្របូកច្របល់ប្រព័ន្ធភាពស៊ាំ)រួមមាន៖

១.       បំផ្លាញជាលិកាមួយ ឬច្រើនប្រភេទ ឬសរីរាងនៃរាងកាយ

២.      មុខងារមានការរីកចម្រើនខុសពីធម្មតា

៣.    ការផ្លាស់ប្តូរអំពីរបៀបរធ្វើប្រតិបត្តិការបស់មុខងារ។ ជំងឺអូតូអ៊ុយមីនជះឥទ្ធិពលដល់ជាលិកា និងសរីរាង្គដូចជាជាលិកាភ្ជាប់ សរសៃឈាម សាច់ដុំ សន្លាក់ កោសិកាឈាមក្រហម ស្បែក និងក្រពេញ (លំពែង ឬក្រពេញទីរ៉ូអ៊ីត) ។

ការព្យាបាលជំងឺអូតូអ៊ុយមីនទាក់ទងដល់ការកាត់បន្ថយរោគសញ្ញាគ្រប់គ្រងដំណើរការប្រព័ន្ធការពាររាងកាយ ក៏ដូចជាការរក្សាសមត្ថភាពរបស់រាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ។ ប្រភេទនីមួយៗ នៃជំងឺអូតូអ៊ុយមីនមានការព្យាបាលខុសគ្នា។ អ្នកជំងឺខ្លះត្រូវការថ្នាំគ្រាប់ដើម្បីជំនួសវីតាមីន ឬhormoneដែលរាងកាយនៅខ្វះ។ ឧទាហរណ៍អំពីសារធាតុបន្ថែម និងវីតាមីនដែលត្រូវបានប្រើដើម្បីព្យាបាលជំងឺអូតូអ៊ុយមីនរួមមាន៖ សារធាតុបន្ថែមhormoneទីរ៉ូអ៊ីត និងវីតាមីនដូចជា B១២ ។

ប្រសិនបើជំងឺអូតូអ៊ុយមីនប៉ះពាល់ដល់ឈាម ការព្យាបាលអាចពាក់ព័ន្ធនឹងការបញ្ចូលឈាម។ ជំងឺអូតូអ៊ុយមីនប៉ះពាល់ដល់សន្លាក់ឆ្អឹង និងសាច់ដុំត្រូវការការព្យាបាលដែលជួយបង្កើនចលនារួមជាមួយការព្យាបាលមុខងារផ្សេងទៀត។ អ្នកជំងឺខ្លះក៏អាចទទួលបានថ្នាំការពារភាពស៊ាំដូចជា cyclophosphamide mycophenolate និង azothioprine ដើម្បីគ្រប់គ្រងការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ។

ប្រភេទនៃជំងឺច្របូកច្របល់ប្រព័ន្ធភាពស៊ាំ

មានច្រើនប្រភេទជំងឺអូតូអ៊ុយមីន

១. រលាកសន្លាក់

ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ គឺជាជំងឺអូតូអ៊ុយមីនមួយដែលបណ្តាលឱ្យរលាកសន្លាក់ ក៏ដូចជាជាលិកា និងសរីរាង្គជុំវិញ។ ជំងឺរលាកសន្លាក់រ៉ាំរ៉ៃអាចបណ្តាលមកពីការឆ្លងក៏ ដូចជាការផ្លាស់ប្តូរហ្សែន ឬអរម៉ូន។ ជំងឺនេះបណ្តាលឱ្យប្រព័ន្ធភាពស៊ាំបញ្ចេញអង្គបដិប្រាណដែលតភ្ជាប់ទៅនឹងសន្លាក់។ អង្គបដិប្រាណទាំងនេះវាយប្រហារទៅលើសន្លាក់ដែលបណ្តាលឱ្យមានរោគសញ្ញាដូចជា រលាក ហើម និងឈឺចាប់ដែលប៉ះពាល់ដល់ម្រាមដៃ កដៃ ជង្គង់ និងភ្នេកគោជើង។ ជំងឺចាប់ផ្តើមសន្សឹមៗ ដោយមានរោគសញ្ញាឈឺសន្លាក់ អស់កម្លាំង និងរឹងសន្លាក់។

រោគសញ្ញា

បណ្តារោគសញ្ញារួមមាន៖

  • រឹងឆ្អឹងនៅពេលព្រឹក (ក្នុងរយៈពេលមួយម៉ោង ឬច្រើនជាងនេះ) មានបញ្ហាក្នុងការចលនាសន្លាក់ ស្បែកក្តៅ។
  • ឈឺសន្លាក់
  • បាត់បង់ចលនានៅក្នុងសន្លាក់តាមពេលវេលា។ អាចនាំឱ្យមានការខូចទ្រង់ទ្រាយសន្លាក់។
  • ឈឺទ្រូង (រលាកស្រទាប់សួត)
  • ស្ងួតភ្នែក / មាត់
  • ឈឺភ្នែក
  • មានអារម្មណ៍ស្ពឹក ផ្សា ឬក្រហាយនៅលើបាតជើង និងបាតដៃ
  • ពិបាកគេង។

ធ្វើរោគវិនិច្ឆ័យ

ជំងឺរលាកសន្លាក់រ៉ាំរ៉ៃជាធម្មតាត្រូវបានគេធ្វើរោគវិនិច្ឆ័យដោយប្រើការធ្វើតេស្តពិសេសដូចជា កត្តាជំងឺរ៉ាំរ៉ៃ (RF) និងការធ្វើតេស្តអង្គបដិប្រាណ CCP ។

ការធ្វើតេស្តផ្សេងទៀតរួមមាន៖ ការវិភាគសារធាតុរាវនៃសន្លាក់ ថតកាំរស្មីអ៊ិចសន្លាក់ ប្រូតេអ៊ីនប្រតិកម្ម C (CRP) ឆ្លុះអេកូរ ឬ MRI សន្លាក់ ធ្វើតេស្តរូបមន្តឈាមទាំងស្រុង និងការធ្វើតេស្តល្ពឿនឈាមរង។

ព្យាបាល

ប្រសិនបើមិនបានព្យាបាល ជំងឺរលាកសន្លាក់រ៉ាំរ៉ៃអាចបណ្តាលឱ្យខូចសន្លាក់ជារៀងរហូត។ ការព្យាបាលដោយប្រើថ្នាំ ឬការចាក់ថ្នាំ អាចកាត់បន្ថយសកម្មភាពហួសប្រមាណរបស់ប្រព័ន្ធភាពស៊ាំ។

២. Lupus

Lupus គឺជាជំងឺភាពស៊ាំដែលនាំឱ្យមានការរលាករ៉ាំរ៉ៃ បង្កផលប៉ះពាល់ដល់សរីរាង្គ និងប្រព័ន្ធផ្សេងៗដូចជា សន្លាក់ កោសិកាឈាម តម្រងនោម ស្បែក បេះដូង ខួរក្បាល និងសួត។ ជំងឺ Lupus ពិបាកក្នុងការធ្វើរោគវិនិច្ឆ័យណាស់ ពីព្រោះសញ្ញា និងរោគសញ្ញារបស់វាគឺស្រដៀងនឹងជំងឺដទៃទៀត។ សញ្ញាដែលគួរឱ្យកត់សម្គាល់បំផុតគឺកន្ទួលលើផ្ទៃមុខ លើថ្ពាល់ទាំងពីរ។ យ៉ាងណាក៏ដោយ រោគសញ្ញានេះមានតែមួយប៉ុណ្ណោះចំពោះករណីមួយចំនួននៃជំងឺ Lupus ប៉ុន្តែមិនមែនថាជំងឺ Lupus ណាក៏មានរោគសញ្ញានេះដែរនោះទេ។

មូលហេតុ

មនុស្សមួយចំនួនងាយនឹងកើតជំងឺ lupus ពីកំណើត។ អ្នកដទៃទៀត អាចមានជំងឺ lupus បន្ទាប់ពីការឆ្លងរោគ ឬប៉ះពាល់នឹងថ្នាំមួយចំនួន ឬសូម្បីតែពន្លឺព្រះអាទិត្យ។ មូលហេតុនេះភាគច្រើនបណ្តាលមកពីបរិស្ថាន និងហ្សែន ទោះបីជាថ្នាំមួយចំនួនដូចជាថ្នាំអង់ទីប៊ីយោទិច ថ្នាំព្យាបាលសម្ពាធឈាម និងថ្នាំប្រឆាំងនឹងជំងឺឆ្កួតជ្រូកត្រូវបានគេរកឃើញថាជាមូលហេតុបណ្តាលឱ្យមានជំងឺ lupus។

រោគសញ្ញា

គួរកត់សំគាល់ថា រោគសញ្ញានៃជំងឺ lupus  អាចវិវត្តសន្សឹមៗ ឬភ្លាមៗ។ រោគសញ្ញាទាំងនេះ អាចស្រាល ឬធ្ងន់ធ្ងរប ជាណ្តោះអាសន្ន ឬជារៀងរហូត។ ភាគច្រើន មនុស្សដែលមានជំងឺ lupus សមានរោគសញ្ញាស្រាលដែលត្រូវបានគេសម្គាល់ថាជារយៈពេលដែលជំងឺរាលដាល។ រោគសញ្ញានៅដំណាក់កាលនេះ អាចកាន់តែអាក្រក់ ហើយបន្ទាប់មកវាអាចប្រសើរឡើង ឬបាត់ក្នុងមួយរយៈពេលយ៉ាងយូរមុនពេលវាលេចឡើងម្តងទៀត។ ចំណុចដែលគួរកត់សម្គាល់ថារោគសញ្ញានឹងប្រែប្រួលអាស្រ័យទៅលើសរីរាង្គដែលជំងឺនេះប៉ះពាល់

ខាងក្រោមនេះគឺជារោគសញ្ញាមួយចំនួនដែលធ្លាប់ជួបបំផុតនៃជំងឺ lupus

  • ក្តៅខ្លួន និងអស់កម្លាំង។
  • រឹងឆឆ្អឹង ហើម និងឈឺចាប់។
  • កន្ទួលស្លាបមេអំបៅនៅលើ មុខរួមទាំងថ្ពាល់ និងច្រមុះ។
  • របួសស្បែក (អាចលេចឡើង ឬកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីប៉ះពាល់នឹងពន្លឺព្រះអាទិត្យ)
  • បាតុភូតរបស់ Raynaud (ម្រាមជើង និងម្រាមដៃរបស់មនុស្សម្នាក់អាចប្រែទៅជាពណ៌ខៀវ ឬសនៅពេលដែលប្រឈមមុខនឹងស្ថានភាពស្ត្រេស ឬត្រជាក់)
  • តឹងទ្រូង
  • ពិបាកដកដង្ហើម
  • ឈឺក្បាលបាត់ បង់ការចងចាំ និងច្របូកច្របល់។
  • ភ្នែកស្ងួត។

វេជ្ជបណ្ឌិតព្យាបាលជំងឺភាពស៊ាំ

ទាក់ទងក្រុមវេជ្ជសាស្ត្រនៅគ្លីនិក Future Clinic ប្រសិនបើអ្នកមានរោគសញ្ញា lupus ដូចជា៖ អស់កម្លាំងខ្លាំង ឬឈឺចាប់ ក្តៅខ្លួនជាប់រហូត និងមានកន្ទួលលើផ្ទៃមុខដែលមិនអាចដោះស្រាយបាន។ ការព្យាបាលដែលមាននាប្ចុប្បន្នអាចជួយគ្រប់គ្រងរោគសញ្ញាជំងឺ និងបង្កើនគុណភាពជីវិតសម្រាប់អ្នកជំងឺ។

ដាក់ពេលពិគ្រោះជាមួយវេជ្ជបណ្ឌិតព្យាបាលការច្របូកច្របល់ភាពស៊ាំ 

អាស័យដ្ឋាន៖ ផ្ទះលេខ១៩អា ផ្លូវ៣៧១ សង្កាត់បឹងទំពុល ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

Hotline: (+៨៥៥) ៩០០២១ ៧៦៨២

Hotline: 0938575594
Đặt lịch với bác sĩ
[contact-form-7 404 "Not Found"]