Close

ការព្យាបាលវេជ្ជសាស្រ្ត និងសេវាកម្មដែលទាក់ទងទៅនឹងកោសិកាដើម

ជំងឺមហារីក

21/06/2020

មហារីក

ជំងឺមហារីក គឺជាក្រុមនៃជំងឺដែលបណ្តាលមកពីការលូតលាស់កោសិកាដែលមិនមានការគ្រប់គ្រងធ្វើឱ្យបង្កើតដុំពក  ដុំពកទាំងនេះលូតលាស់ ហើយចាប់ផ្តើមរំខានដល់ប្រព័ន្ធរបស់រាងកាយដោយបញ្ចេញអរម៉ូន។

មានដុំពកពីប្រភេទ

១.      ដុំពកធម្មតា។ នៅតែមួយកន្លែង និងនឹងមានកំណើនតាមកំណត់។

៣.​     ដុំពកសាហាវ។ វាគឺជាប្រភេទជំងឺមហារីកដែលរាលដាលដល់ផ្នែកផ្សេងទៀតនៃរាងកាយ ហើយលូតលាស់លឿន។

ពួកវាត្រូវបានបង្កើតឡើងដោយចរាចរនៅក្នុងរាងកាយតាមរយៈវត្ថុរាវក្នុងរាងកាយ។

picture40

 

 

ដំណើរការនៃការបង្កើតដុំពកដែលបណ្តាលឱ្យមានជំងឺមហារីក

បណ្តាប្រភេទជំងឺមហារីក

ជំងឺមហារីកមានប្រហែលជាង ២០០ ប្រភេទផ្សេងៗគ្នា ហើយជំងឺមហារីកដែលគេស្គាល់ច្រើនជាងគេនោះគឺមហារីកសុដន់ មហារីកពោះវៀន មហារីកលំពែង មហារីកពងស្វាស មហារីកមាត់ស្បូន និងមហារីកក្រពះ។

មូលហេតុនាំឱ្យកើតជំងឺមហារីក?

ជំងឺមហារីកបណ្តាលមកពីការផ្លាស់ប្តូរហ្សែន ពេលនោះកោសិកាដែលមានសុខភាពល្អលូតលាស់ និងបែងចែកលឿនជាងធម្មតាធ្វើឱ្យពួកវាមិនអាចបញ្ឈប់ការលូតលាស់របស់ខ្លួនបាន ហើយបណ្តាលឱ្យមានកំហុសក្នុងកោសិកា។

ការផ្លាស់ប្តូរទាំងនេះត្រូវបានបន្តពូជពីឪពុកម្តាយ ឬត្រូវបានបង្កឡើងដោយកត្តាខាងក្រៅដូចជា៖

១. កាំរស្មី

២. ជក់បារី

៣. សារធាតុបង្កឱ្យកើតជំងឺមហារីក

៤. វីរុស

៥. ធាត់

៦. អ័រម៉ូន

៧. រលាក់រ៉ាំរ៉ៃ

ការកើនឡើងហានិភ័យនៃជំងឺមហារីក

មានកត្តាមួយចំនួនដែលអាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺមហារីក ប៉ុន្តែទោះយ៉ាងណាក៏ដោយ កត្តាទាំងនេះមិនមែនជាមូលហេតុចម្បងដែលបណ្តាលឱ្យយើងកើតជំងឺមហារីកទេ។

មានមនុស្សមួយចំនួនដែលមិនមានកត្តាទាំងនេះ ប៉ុន្តែនៅតែមានជំងឺមហារីក។ ដូច្នេះ ជាមូលដ្ឋានបញ្ជីកត្តាហានិភ័យជាទូទៅរួមមានកត្តាមួយចំនួនដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកដូចជា៖

១.​អាយុ

ជំងឺមហារីកជាធម្មតាត្រូវបានគេរកឃើញនៅអាយុប្រហែល ៦៥ ឆ្នាំឬចាស់ជាងនេះ ច្រើនកើតលើមនុស្សវ័យចំណាស់ ប៉ុន្តែមិនមែនមានន័យថាមហារីកមិនអាចកើតមានចំពោះមនុស្សវ័យក្មេងនោះទេ។ ជំងឺមហារីកត្រូវបានរកឃើញចំពោះមនុស្សគ្រប់វ័យ ប៉ុន្តែភាគច្រើនគឺមនុស្សវ័យចំណាស់មានអត្រាច្រើនជាង។

២. របៀបរស់នៅមិនបានល្អ

ផឹកសិរាច្រើនពេក ជក់បារី ប៉ះពាល់នឹងពន្លឺព្រះអាទិត្យ ធាត់ពេក ឬការរួមភេទដែលមិនមានសុវត្ថិភាពក៏អាចបង្កើនហានិភ័យកើតជំងឺមហារីក។

៣. ប្រវត្តិគ្រួសារ

ប្រសិនបើសមាជិកគ្រួសារធ្លាប់មានច្រើនអ្នកជបនឹងជំងឺមហារីកប្រភេទដូចគ្នានោះ វាអាចបណ្តាលមកពីហ្សែន។

៤. បរិស្ថាន

អ្នកដែលរស់នៅ / ធ្វើការក្នុងតំបន់ដែលមានផ្ទុកជាតិគីមីពុល ឬជិតអ្នកជក់បារី អាចប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺមហារីក។

រោគសញ្ញានៃជំងឺមហារីក

ប្រសិនបើអ្នកឃើញដុំពកមួយនៅផ្នែកណាមួយនៃរាងកាយ វាអាចជាសញ្ញានៃជំងឺមហារីក។ ជំងឺមហារីកស្បែកអាចកើតមានក្នុងមុនឬស – វាតែងតែមាននៅលើស្បែករបស់អ្នក និងជំងឺមហារីកមាត់ខ្លះលេចចេញនៅបណ្តាចំណុចពណ៌សនៅក្នុងមាត់។

ជំងឺមហារីកផ្សេងទៀតមានរោគសញ្ញាខាងក្រៅតិចដូចជា៖ ដុំពកខួរក្បាលខ្លះប៉ះពាល់ដល់មុខងារនៃការយល់ដឹង ហើយជំងឺមហារីកលំពែងមានទំហំតូចពេកដែលបង្កឱ្យមានរោគសញ្ញា រហូតដល់ការរារាំងដល់មុខងាររបស់ថ្លើម និងធ្វើឱ្យរាងកាយមានស្បែកលឿង។

រោគសញ្ញាអាចបណ្តាលមកពីដុំពកដុះជំរុញឱ្យចូលទៅក្នុងសរីរាង្គ និងសរសៃឈាម។ ជំងឺមហារីកពោះវៀនធំនាំឱ្យមានការទល់លាមក រាគ និងផ្លាស់ប្តូរទំហំ ខណៈពេលដែលមហារីកក្រពេញបណ្តាលឱ្យមានការផ្លាស់ប្តូរមុខងារប្លោកនោម។

រោគសញ្ញាមួយចំនួនទៀតដែលកើតមានជាទូទៅចំពោះជំងឺភាគច្រើនរួមមាន៖ គ្រុនក្តៅ ខ្វះឈាម បែកញើស ស្រង់ទម្ងន់ដែលមិនដឹងពីមូលហេតុ និងអស់កម្លាំង។

picture41

ព្យាបាលជំងឺមហារីកដោយវិធីសាស្រ្តភាពស៊ាំបស់យើងខ្ញុំ គឺជាកម្មវិធីរួមបញ្ចូលគ្នា ដែលប្រើវិធីព្យាបាលបែបវិទ្យាសាស្ត្រដើម្បីសម្លាប់ជំងឺមហារីក។ កម្មវិធីព្យាបាលជំងឺមហារីកដោយវិធីសាស្រ្តភាពស៊ាំនៅ Future Clinic  មានចំណុចសំខាន់!ដូចតទៅ៖

  • បង្កើនចំនួនកោសិកាភាពស៊ាំសកម្មក្នុងរាងកាយ។
  • ជំរុញប្រព័ន្ធភាពស៊ាំរបស់អ្នកឱ្យធ្វើការកាន់តែស្វាហាប់ និងវាងវៃ បង្កើនការប្រុងប្រយ័ត្នដើម្បីវាយប្រហារកោសិកាមហារីក។
  • ផ្តល់នូវសមាសធាតុប្រព័ន្ធភាពស៊ាំ ដូចជា ប្រូតេអ៊ីនប្រព័ន្ធភាពស៊ាំ និងអាហារូបត្ថម្ភប្រឆាំងនឹងជំងឺមហារីក។
  • សម្លាប់កោសិកាមហារីកដោយការព្យាបាលប្រើឌីជីថលជាមួយនឹងការរំញោចឡាស៊ែរ។

ដាក់ពេលពិគ្រោះជាមួយវេជ្ជបណ្ឌិត-វិធីសាស្រ្តភាពស៊ាំព្យាបាលជំងឺមហារីក FUTURE CLINIC 

អាស័យដ្ឋាន៖ ផ្ទះលេខ១៩អា ផ្លូវ៣៧១ សង្កាត់បឹងទំពុល ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

Hotline: (+៨៥៥) ៩០០២១ ៧៦៨២

Hotline: 0938575594
Đặt lịch với bác sĩ
[contact-form-7 404 "Not Found"]