ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ
ព្យាបាលជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD) ដោយកោសិកាដើម
ពេលមានជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ អ្នកនឹងមានរោគសញ្ញាមួយចំនួនដូចខាងក្រោម៖
- ក្អករ៉ាំរៃ មានស្លស។
- ពិបាកដកដង្កហើម ជាពិសេសក្នុងពេលធ្វើសកម្មភាពកម្លាំងកាយ
- ច្របូកច្របល់ក្នុងការគេង។
- ខ្សោយកម្លាំង
អ្នកមានជំងឺស្ទះផ្លូវដង្ហើមរ៉ាំរៃជួបប្រទះនឹងរោគសញ្ញាកាន់តែអាក្រក់ទៅៗ តាមពេលវេលា។ នោះគឺជារោគសញ្ញាទូទៅដែលធ្វើឱ្យជំងឺនេះមានដំណើរការលឿនជាង និងអាក្រក់ជាង។ ការកើតជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃម្តងៗ អាចបង្កគ្រោះថ្នាក់ និងកម្រិតនៃផលប៉ះពាល់កាន់តែអាក្រក់ទៅៗ ព្រមជាមួយនឹងការកើនឡើងនៃជាលិកាសួត។
ចំណុចពក្នុងការព្យាបាលជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃផ្តោតទៅលើវិស័យសំខាន់ពីរគឺ៖
១. បំពង់នាំខ្យល់ រួមមានបំពង់ខ្យល់ ទងសួត និងកូនថង់សួត។
២. តំបន់ផ្លាស់ប្តូរខ្យល់ ឬថង់សួត។
នៅក្នុងសួតធម្មតាមានកោសិកាមានកំណើតដើមដែលមានទីតាំងនៅតំបន់ផ្សេងៗគ្នា។ កោសិកាទាំងនេះបែងចែកដើម្បីជំនួសកោសិកាសួតដែលខូច ហើយជួយឱ្យសួតមានសុខភាពល្អ។ កោសិកាកំណើតដើមរួមទាំងបំពង់ខ្យល់កំណើតដើមផង កោសិកាដែលបញ្ចេញជាតិរំអិលទងសួត និងកោសិកាថង់សួតប្រភេទ ២ (កោសិកា ថង់សួត) ។ ការបែងចែកកោសិកាកំណើតដើមនេះត្រូវបានគេគិតថាគ្រប់គ្រាន់ដើម្បីបង្កើតរចនាសម្ព័ន្ធសួតឡើងវិញក្នុងជីវិតមនុស្សពេញវ័យធម្មតា។
ព្យាបាលជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃដោយកោសិកាដើម
កោសិកាដើមគឺកម្រជាងកោសិកាបើប្រៀបជាមួយនឹងកោសិកាដើមកំណើត វាត្រូវបានគេរកឃើញទាំងនៅក្នុងកំណ និងសួតមនុស្សពេញវ័យ។ កោសិកាដើមខ្លះរួមចំណែកដល់ការលូតលាស់សួតនៅដំណាក់កាលដំបូង និងខ្លះទៀតជួយជួសជុល បង្កើតសួតឡើងវិញកក្នុងមួយជីវិត។
កោសិកាដើមអាចផ្លាស់ទីតាំងទៅកន្លែងឈឺចាប់ដែលទាក់ទាញដោយសារធាតុគីមីជាក់លាក់ដែលបញ្ចេញដោយជាលិកាដែលខូច។
កោសិកាទាំងនេះ ដោយផ្លាស់ទីតាំងទៅទីកន្លែងដែលខូច ហើយផ្សំជាមួយជាលិកាដែលខូច និងផ្សាំទៅក្នុងជាលិកាតែមួយដោយលក្ខណៈមេតាប៉ូលីសរបស់ពួកវា។
កម្មវិធីព្យាបាលជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃដោយកោសិកាដើមរបស់យើងខ្ញុំអាចផ្តល់អត្ថប្រយោជន៍ដល់អ្នកជំងឺដែលមានជំងឺផ្សេងៗទាក់ទងនឹងសួត។
ដាក់ពេលពិគ្រោះជាមួយវេជ្ជបណ្ឌិត–ព្យាបាលជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃដោយកោសិកាដើម
អាស័យដ្ឋាន៖ ផ្ទះលេខ១៩អា ផ្លូវ៣៧១ សង្កាត់បឹងទំពុល ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
Hotline: (+៨៥៥) ៩០០២១ ៧៦៨២