ប្យាបាលរាងកាយ
វិធីសាស្ត្រកកោសិកាដើមក្នុងការព្យាបាលរាងកាយ
ការព្យាបាលដោយប្រើកោសិកាដើមត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងការព្យាបាលជំងឺឆ្អឹងផ្សេងៗ ដូចជាឈឺឆ្អឹងខ្នង ជំងឺ រលាកសន្លាក់ ឈឺឆ្អឹងក និងឈឺសន្លាក់។ ការធ្វើលំហាត់ប្រាណដោយប្រើកម្លាំងខ្លាំង ភាពចាស់ ការប៉ះទង្គិច និងកីឡាអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់រាងកាយ។ នៅពេលមនុស្សកាន់តែចាស់ការផលិតកោសិកាដើមដោយខ្លួនឯងមានការថយចុះដែលធ្វើឱ្យដំណើរការជួសជុលធម្មជាតិថយចុះ។ នេះបណ្តាលឱ្យជាលិការយឺតនៅក្នុងសន្លាក់ និងខ្នងក្លាយទៅជារឹងបាត់បង់ការបត់បែន ដូច្នេះនាំឱ្យមានការកើនឡើងហានិភ័យនៃការខូចខាត។
ទិដ្ឋភាពទូទៅនៃការព្យាបាលកោសិកាដើមសម្រាប់ការព្យាបាលរាងកាយ
ការព្យាបាលដោយប្រើកោសិកាដើមត្រូវបានប្រើដើម្បីជួសជុលជាលិកាដែលខូចដោយប្រើមុខងារនៃការព្យាបាលកោសិកាដើម mesenchymal (MSCs) ដែលត្រូវបានរកឃើញនៅផ្នែកផ្សេងទៀតនៃរាងកាយ ឬពីជាលិកាទងផ្ចិតរបស់អ្នកឱ្យ។ MSC ទាំងនេះមានសមត្ថភាពក្នុងការបង្កើតឡើងវិញនូវឆ្អឹងខ្ចីដែលពាក់ឬខូច ជួសជុលសាច់ដុំ និងសរសៃចងដែលខូច គ្រប់គ្រងការរលាក និងធ្វើឱ្យកោសិការវ័យចំណាស់មានដំណើរការក្មងវ័យឡើងវិញ។
បច្ចុប្បន្ននេះ ការព្យាបាលដោយកោសិកាដើមកំពុងត្រូវបានប្រើក្នុងការព្យាបាលជំងឺឆ្អឹងដូចជា៖
- ជំងឺរលាកសន្លាក់ឆ្អឹង (សន្លាក់ឆ្អឹងចុះខ្សោយ)
- ជំងឺរលាកសរសៃរ៉ាំរ៉ៃ៖ នេះគឺជាការរលាកនៃជាលិការយឺតដែលភ្ជាប់សាច់ដុំទៅនឹងឆ្អឹង
- ជំងឺចុះខ្សោយថាសសស្នៀតកងខ្នង
- បាក់ឆ្អឹង
- ឈឺខ្នងរ៉ាំរ៉ៃ
- ឈឺកនិងស្មា
អំពីការព្យាបា់ដោយប្រើកោសិកាដើម
អ្នកជំងឺភាគច្រើន ក្នុងករណីដែលមិនបានជាសះស្បើយទាំងស្រុងក៏មានការផ្លាស់ប្តូរល្អប្រសើរផងដែរ។ ក្នុងកំឡុងពេលនៃកម្មវិធីព្យាបាល អ្នកជំងឺនឹងទទួលបានការចាក់ MSC ចូលទៅក្នុងសន្លាក់ដែលរងផលប៉ះពាល់ និងកម្មវិធីគាំទ្រការព្យាបាលដែលត្រូវបានរចនាឡើងដើម្បីជំរុញកោសិកាដើម ឆ្ពោះទៅរកការជួសជុលឆ្អឹងខ្ចី និងគ្រប់គ្រងការរលាក។ ជាទូទៅ កម្មវិធីព្យាបាលនឹងមានរយៈពេលពី ៣ ទៅ ៥ ថ្ងៃដោយមានការព្យាបាលដែលមានការគាំទ្រជារៀងរាល់ថ្ងៃ។ អ្នកជំងឺទាំងអស់របស់យើងខ្ញុំ ក៏នឹងបាននាំយកនូវឧបករណ៍បំប៉នកោសិកាដើមផ្ទាល់ខ្លួនសម្រាប់ប្រើបន្ទាប់ពីចាក់ដើម្បីជំរុញការបង្កើតឆ្អឹងខ្ចី។
បណ្តាប្រភទកោសិកាដើម
ប្រភេទកោសិកាដើមទូទៅបំផុតដែលត្រូវបានប្រើដើម្បីព្យាបាលការឈឺសន្លាក់ ឈឺឆ្អឹងខ្នងរ៉ាំរ៉ៃ ឈឺសាច់ដុំ និងអាការស្រដៀងគ្នាផ្សេងទៀតគឺជាកោសិកាដើម mesenchymal ។ ប្រភេទកោសិកាបែបនេះច្រើនតែយកចេញពីទងផ្ចិតរបស់ច ឬក្នុងករណីខ្លះពីជាលិកាខ្លាញ់របស់អ្នកជំងឺ ឬខួរឆ្អឹង។
គុណសម្បត្តិ និងអត្ថប្រយោជន៍នៃការព្យាបាលកោសិកាដើមសម្រាប់ការព្យាបាលរាងកាយ
ការព្យាបាលនេះ ផ្តល់ឱ្យអ្នកជំងឺនូវអត្ថប្រយោជន៍ព្យាបាលពិតប្រាកដ និងស្តារគុណភាពជីវិតឡើងវិញ។ ដោយការរស់នៅជាមួយនឹងការឈឺចាប់រ៉ាំរ៉ៃ និងដែនកំណត់រាងកាយអាចត្រូវបានកាត់បន្ថយយ៉ាងខ្លាំងដោយវិជ្ជសាស្រ្តបង្កើតឡើងវិញ៖
+ ជំនួយក្នុងការបន្ថយការឈឺចាប់ជាបណ្តោះអាសន្ន និងក្នុងរយៈពេលវែង។
+ ការព្យាបាលដោយប្រើកោសិកាដើមមានអត្ថប្រយោជន៍សម្រាប់សុខភាពជាច្រើនទៀតឱ្យអ្នកជំងឺ។
+ អត្ថប្រយោជន៍គួរឱ្យចាប់អារម្មណ៍មួយទៀតនៃការព្យាបាលនេះគឺថាវាជួយកាត់បន្ថយការឈឺចាប់ ដោយមិនចាំបាច់វះកាត់។ វាមានប្រយោជន៍ជាពិសេសក្នុងវិជ្ជសាស្ត្រកីឡាដែលអនុញ្ញាតឱ្យអ្នកជំងឺវិលត្រឡប់ទៅធ្វើសកម្មភាពកីឡាបានឆាប់ជាងការវះកាត់។
+ ចុងក្រោយ អ្នកជំងឺកម្រនឹងជួបប្រទះនូវហានិភ័យនៃការវះកាត់ដូចជាការឆ្លងមេរោគ កំណកឈាម។
រៀបចំមុនពេលព្យាបាល
មុនពេលព្យាបាលជាមួយកោសិកាដើម អ្នកគួរតែឆ្លងកាត់ការវាយតម្លៃឆ្អឹង។ ប្រការនេះនឹងជួយកំណត់ថាតើអ្នកសមស្រមជាមួយនឹងកម្មវិធីនេះដែរឬទេ។ នីតិវិធីនេះពាក់ព័ន្ធនឹងការថតកាំរស្មីX ឬការថតរូបភាពអនុភាព (MRI)។
អ្នកគួរតែបញ្ឈប់ប្រើរាល់ប្រភេទថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជា steroid (NSAID) ដូចជាថ្នាំ ibuprofen និង naproxen មួយសប្តាហ៍មុនពេលធ្វើការព្យាបាល អ្នកជំនាញផ្នែកសុខភាពនៅFuture Clinic នឹងផ្តល់ឱ្យអ្នកនូវការណែនាំសុវត្ថិភាពគ្រប់គ្រាន់ដើម្បីអនុវត្តតាម មុន ក្នុង និងក្រោយពេលព្យាបាល។
អ្នកអាចត្រូវបានគេស្នើសុំឱ្យឈប់ប្រើថ្នាំដែលធ្វើឱ្យឈាមកក ដូចជាថ្នាំ aspirin និងប្រេងត្រី។ ក្នុងករណីដែលអ្នកកំពុងប្រើថ្នាំដើម្បីការពារការកកឈាម អ្នកត្រូវមានការណែនាំលំអិតពីក្រូពេទ្យ (ពេលណាត្រូវបញ្ឈប់ និងពេលណាត្រូវប្រើបន្តបាន)។
ថែទាំ្រក្រោយពីធ្វើការវះកាត់
បន្ទាប់ពីការវះកាត់ ធ្វើរាងកាយដោយកោសិកាដើម នៅពេលដែលស្ពឹក អ្នកនឹងមានអារម្មណ៍ឈឺចាប់ក្នុងរយៈពេល ២៤ ទៅ ៤៨ម៉ោង។ ជាធម្មតា តំបន់ដែលទើបតែត្រូវបានព្យាបាលត្រូវបានធ្វើឱ្យត្រជាក់ក្នុងរយៈពេល ១០ ទៅ ២០ នាទីរៀងរាល់ ២-៣ ម៉ោង ហើយសម្រាកមួយថ្ងៃដោយមិនចាំបាច់ហាត់ប្រាណអ្វីទាំងអស់ គឺជាវិធីដែលជួយអ្នកឱ្យបាត់ពីការឈឺចាប់។
អ្នកគួរជៀសវាងប្រើថ្នាំប្រឆាំងនឹងការរលាកយ៉ាងហោចណាស់បួនសប្តាហ៍។ ក្រុមគ្រូពេទ្យរបស់យើងខ្ញុំអាចចេញវេជ្ជបញ្ជាថ្នាំដើម្បីបន្ថយការឈឺចាប់។ ជូនដំណឹងដល់ក្រុមគ្រូពេទ្យប្រសិនបើអ្នកមានការឈឺចាប់ គ្រុនក្តៅ ឆ្លងរោគ និងហូរឈាម។
តម្លៃនៃការព្យាបាល និងគោលនយោបាយធានារ៉ាប់រង
ទោះបីជាការពិតដែលថាការព្យាបាលដោយកោសិកាដើមត្រូវបានប្រើក្នុងរយៈពេលជាច្រើនឆ្នាំកន្លង ហើយការសិក្សាស្រាវជ្រាវបានបង្ហាញពីប្រសិទ្ធភាពរបស់វាក៏ដោយ ក៏ការអនុវត្តរបស់វាក្នុងការព្យាបាលជំងឺឆ្អឹងគឺនៅថ្មី។ លទ្ធផលនៃការព្យាបាលនេះ កម្រត្រូវបានរាប់បញ្ចូលទៅក្នុងអត្ថប្រយោជន៍របស់អ្នកផ្តល់សេវាធានារ៉ាប់រងជាច្រើន ដូច្នេះអ្នកអាចទទួលខុសត្រូវក្នុងការចំណាយលើថ្លៃព្យាបាល។ តម្លៃនៃការព្យាបាលកោសិកាដើមសម្រាប់ជំងឺឆ្អឹងអាចតម្រូវទៅតាមអ្នកជំងឺម្នាក់ៗ ដោយផ្អែកលើតម្រូវការជាក់លាក់ លក្ខខណ្ឌ និងកត្តាផ្សេងទៀត។
ដាក់ពេលពិគ្រោះជាមួយវេជ្ជបណ្ឌិត-ព្យាបាលរាងកាយដោយកោសិកាដើម FUTURE CLINIC
អាស័យដ្ឋាន៖ ផ្ទះលេខ១៩អា ផ្លូវ៣៧១ សង្កាត់បឹងទំពុល ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
Hotline: (+៨៥៥) ៩០០២១ ៧៦៨២