ប្រឆាំងនឹងភាពចាស់
១. តើអ្វីទៅជាភាពចាស់?
ភាពចាស់គឺជាដំណើរការស្មុគស្មាញមួយ ដែលនៅទីនោះកោសិកានឹងងាប់បន្ទាប់ពីការខូចខាតបន្តិចម្តងៗ។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការនេះអាចត្រូវបានបញ្ច្រាស ឬយ៉ាងហោចណាស់ក៏ត្រូវរារាំងដោយកោសិកាដើមថ្មី។ កោសិកាទាំងនេះមានប្រសិទ្ធិភាពប្រឆាំងនឹងភាពចាស់យ៉ាងពិសេសដោយការជួសជុល និងបង្កើតឡើងវិញនូវសរីរាង្គផ្សេងៗដែលត្រូវបានខូចខាតដោយសារស្ត្រេស និងជាតិពុលផ្សេងៗដែលយើងជួបប្រទះក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ព្រមជាមួយនឹងការព្យាបាលកោសិកាដើមប្រឆាំងនឹងភាពចាស់ យើងអាចជួយបង្កើតរាងកាយឡើងវិញជាមួយនឹងកោសិកាថ្មី។
វាក៏ជួយធ្វើឱ្យប្រសើរឡើងនូវមុខងារភាពស៊ាំផងដែរ។ពេលមនុស្សម្នាក់មានអាយុជិត ៤០ឆ្នាំគាត់នឹងចាប់ផ្តើមមានបញ្ហាសុខភាពទាក់ទងនឹងអាយុ ដែលអាចត្រូវបានព្យាបាលដោយការព្យាបាលកោសិកាដើមប្រឆាំងនឹងភាពចាស់។
លទ្ធផលអាចប្រសើរជាងមុននៅពេលដែលដំណើរការការបង្កើតឡើងវិញនេះត្រូវបានចាប់ផ្តើមកាន់តែឆាប់កាន់តែល្អ។
២. សូចនាករសំខាន់ៗ នៃភាពចាស់
មុខសញ្ញានៃភាពចាស់ជាធម្មតានឹងចាប់ផ្តើមនៅអាយុ៤០ ដែលអាចប្រែប្រួលអាស្រ័យលើជម្រើសនៃរបៀបរស់នៅផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ។ ឧទាហរណ៍អ្នកជក់បារីនឹងឆាប់ចាស់ជាងមុនដោយសារតែការប៉ះពាល់នឹងសារធាតុពុល។ ខាងក្រោមនេះគឺជាមុខសញ្ញាមួយចំនួននៃភាពចាស់៖
ការផ្តោតអារម្មណ៍ខ្សោយ បាត់បង់ការចងចាំ អស់កម្លាំង បាត់បង់ថាមពល អារម្មណ៍ផ្លាស់ប្តូរ ជ្រុះសក់ ស្នាមជ្រីវជ្រួញចំណុចអាយុការ ចំណង់ផ្លូវភេទថយចុះ គេងលក់ ឈឺចុកចាប់ បាត់បង់វាយនភាពស្បែកក៏ដូចជាជំងឺដុនដាបផ្សេងៗ។
៣.កោសិកាដើមប្រឆាំងនឹងភាពចាស់គឺជាអ្វី?
កោសិកាដើមគឺជាអ្នកផ្តល់ “កោសិកាជំនួស” ដែលមានសុខភាពល្អហើយត្រូវបានផលិតដោយរាងកាយរបស់អ្នកផ្ទាល់។ ពួកវាត្រូវបានកំណត់ដោយរាងកាយដើម្បីជំនួសកោសិកាដែលខូច ឬចាស់ ឬក្នុងអំឡុងពេលដែលកោសិកាងាប់ទៅ។ តាមពេលវេលា នៅពេលអ្នកចាប់ផ្តើមបាត់បង់កោសិកាដែលមានសុខភាពល្អ ដំណើរការនៃការស្តារឡើងវិញរបស់ប្រព័ន្ធក៏កាន់តែមានការលំបាក និងយូរជាង។ នៅទីបំផុត រាងកាយរបស់អ្នកនឹងបាត់បង់សមត្ថភាពក្នុងការជាសះស្បើយដោយខ្លួនឯងដោយសារតែអាយុកាល ជំងឺ និងរបួស។
នេះគឺជាពេលវេលាដែលបញ្ហារ៉ាំរ៉ៃមួយចំនួនអាចចាប់ផ្តើមកើតឡើង។ នៅក្នុងវិធីសាស្រ្តព្យាបាលដោយកោសិកាដើមអ្នកនឹងត្រូវបានពិនិត្យដោយអ្នកឯកទេសរបស់យើងខ្ញុំចំពោះស្ថានភាពបច្ចុប្បន្នរបស់អ្នក ហើយពួកគេក៏នឹងពិនិត្យមើលប្រវត្តិវេជ្ជសាស្ត្រទាំងមូលរបស់អ្នករួមជាមួយព័ត៌មានផ្សេងទៀតដើម្បីទទួលបានលទ្ធផលព្យាបាលដោយល្អបំផុត។
៤.លទ្ធផលព្យាបាលប្រឆាំងនឹងភាពចាស់ដោយកោសសិកាដើម
ធ្វើឱ្យប្រសើរឡើងជារួម៖ អ្នកអាចទទួលនូវភាពប្រសើរឡើងដូចខាងក្រោមក្នុងការព្យាបាលកោសិកាដើម រួមមាន៖
១. ធ្វើឱ្យប្រសើរឡើងផ្នែករូបវិទ្យា៖
- ឈឺក្បាល/ឈឺកតិចជាង
- កាត់បន្ថយការឈឺចាប់ត្រង់ ក ដៃ និងជើង
- កាត់បន្ថយកម្រិតរឹងរបស់សន្លាក់
- តិចអស់កម្លាំងជាង
២. ឱ្យប្រសើរឡើងផ្នែកសោភ័ណភាព
- ស្បែកមុខ និងដៃតឹងជាង
- ស្នាមជ្រីវជ្រួញតិចជាង
- រាងកាយមានវ័យក្មេងជាង
- ផ្លាស់ប្តូរពណ៌សក់ពីពណ៌ប្រផេះទៅខ្មៅ / ធម្មតា
- សក់ក្រាស់ជាង។
៣. ធ្វើឱ្យអារម្មណ៍ និងចិត្តប្រសើរឡើង
៤. ធ្វើឱ្យប្រសើរឡើងនូវបណ្តាកម្រិតថាមពល
៥. ធ្វើឱ្យគុណភាពរស់នៅបានប្រសើរឡើងទាំងមូល
កាត់បន្ថយផលប៉ះពាល់នៃជំងឺថមថយ ភាពជ្រីវជ្រួញតិចជាង កាត់បន្ថយភាពអស់កម្លាំង កាត់បន្ថយភាពរឹងរបស់សន្លាក់ ធ្វើឱ្យប្រសើរឡើងនូវអារម្មណ៍ និងផ្លូវចិត្ត និងធ្វើអោយប្រសើរឡើងវិញនូវការរស់នៅ និងចំណង់ផ្លូវភេទ។
៥.ព័ត៌មានលំអិតអំពីារដំណើរការវិធីសាស្រ្តប្រឆាំងភាពចាស់ដោយកោសិកាដើម
ក្នុងអំឡុងពេលនៃការព្យាបាលប្រឆាំងនឹងភាពចាស់ដោយកោសិកាដើមធម្មតា កោសិកាដើមទងផ្ចិតដែលមានចំនួនពី១០០ ទៅ ៣០០ លានត្រូវបានបញ្ជូនទៅអ្នកជំងឺតាមរយៈការចាក់បញ្ចូលតាមសរសៃឈាមនិងតាមតំបន់។ ក្រុមកោសិកាដើមក្មេងខ្ចីនេះដែលមានប្រសិទ្ធភាពធ្វើការតាមវិធីជាច្រើនយ៉ាងដូចជា៖
- ស្តារចំនួនកោសិកាដើមដែលបានចាស់
- បង្កើតជាឡិកាដែលចុះខ្សោយឡើងវិញ
- បំរែបំរួលប្រព័ន្ធភាពស៊ាំ
- ប្រឆាំងនឹងភាពរលាក
- ជម្រុញប្រសិទ្ធិភាពពីកោសិកាមួយទៅកោសិកា។
ដូច្នេះ រូបរាងកាយរបស់អ្នកប្រែជាមានភាពប្រាស់ប្តូរថ្មី និងមានភាពក្មេងខ្ចីឡើងវិញបន្ទាប់ពីបំពេញបន្ថែមកោសិកាសកម្ម។
៦.តើអ្វីទៅជាការព្យាបាលដោយប្រើកោសិកាដើម ហើយហេតុអ្វីត្រូវប្រើកោសិកាទងផ្ចិត?
ការព្យាបាលដោយប្រើកោសិកាដើមគឺសំដៅទៅលើការប្រើប្រាស់កោសិកាដើមក្នុងការព្យាបាល។ ភាពចាស់គឺជាការធ្លាក់ចុះនៃកោសិកាដើមដែលទទួលខុសត្រូវចំពោះការបង្កើតឡើងវិញនៅក្នុងខ្លួន។ ការប្រឆាំងភាពចាស់អាចត្រូវបានធ្វើដោយបង្កើនចំនួនកោសិកាដើមរបស់អ្នកដែលបានបង្កើតឡើងវិញជាមួយនឹងកោសិកាដើមថ្មី។ កោសិកាដើម (MSCs) នៅក្នុងទងផ្ចិតគឺជាកោសិកាដើមមិនទាន់ពេញវ័យដែលមានសមត្ថភាពខ្ពស់ក្នុងការបង្កើតឡើងវិញ បន្ទាប់មកក្លាយជាកោសិកាដើមពេញវ័យ ហើយក៏បង្កើតកត្តាលូតលាស់ពិសេស និង RNA ដែលគាំទ្រដំណើរការនៃការបង្កើតកោសិកាដើមឡើងវិញផងដែរ ។
ការចិញ្ចឹមកោសិកាដើមឱ្យមានភាពវ័យក្មេងគឺជាគន្លឹះដើម្បីទទួលបានភាពប្រឆាំងនឹងភាពចាស់ពិត។ មន្ទីរពិសោធន៍កោសិកាដើមជាច្រើន និងអ្នកផ្តល់សេវាកោសិកាដើមចំនួនធំដោយតម្លៃទាប ប៉ុន្តែប្រសិទ្ធភាពនៃកោសិកាដើមអាចត្រូវមានផលប៉ះពាល់ក្នុងពេលធ្វើឱ្យកើនឡើងចំនួនកោសិកាដើមនោះ។
នៅក្នុងការបណ្តុះចិញ្ចឹមកោសិកាដើម យើងខ្ញុំចាប់ផ្តើមជាមួយនឹងកោសិកាដែលមិនមានផលប៉ះពាល់មួយចំនួន ដែលយើងខ្ញុំហៅថាដំណាក់កាលសូន្យ (P0) ។ កោសិកាដើម P0 ទាំងនេះនៅក្មេងដូចជាកោសិកាអំប្រ៊ីយ៉ុងដែលយើងអាចទទួលបានដោយមិនប្រើកោសិកាអំប្រ៊ីយ៉ុង។ បន្ទាប់មកកោសិកា P0 ត្រូវបានគេយកទៅធ្វើកោសល្យវិច័យដើម្បីទទួលបានចំនួនកោសិកាព្យាបាល។ កោសិកាទាំងនេះអាចត្រូវបានបង្កើតឡើងដើម្បីទទួលបានចំនួនដ៏ច្រើនឡើងទៅដ់រាប់ពាន់លាន ប៉ុន្តែរាល់ពេលបែងចែកកោសិកា (កោសិកាដែលគុណឡើងទ្វេដង) ពួកវានឹងបង្កើតឡើងវិញនូវក្រូម៉ូសូមហើយធ្វើឱ្យតេឡូមែរបស់ពួកវាខ្លីមក។ នៅពេលតេឡូមែខ្លីពេក កោសិកានឹងមានភាពច្រាស់ ហើយអសកម្ម។ ភាពចាស់នៃកោសិកាដោយបង្ខំកើតឡើងក្នុងារបណ្តុះចិញ្ចឹមកោសិកាដើមចាប់ផ្តើមបាត់បង់មុខងារដូចជាកាត់បន្ថយកម្រិតផលិតកម្មកត្តាលូតលាស់ និងកាត់បន្ថយភាពស៊ាំ។
នៅFuture Clinic យើងខ្ញុំកំណត់បណ្តុះចិញ្ចឹមកោសិកាដើមត្រឹមដំណាក់កាលទី ១ (P1)។ កោសិកាដើមក្នុង P1 ឆ្លងកាត់បានតែពី ៦ ទៅ ៨ដង ប៉ុណ្ណោះ និងរក្សាបាននូវលក្ខណៈក្មេងវ័យពិសេសរបស់វា។ MSC P1 ទាំងនេះគឺជាកោសិកាដើមដែលត្រូវបានធ្វើឱ្យប្រសើរឡើង រក្សាបាននូវកត្តាលូតលាស់ និង RNA ដែលមានប្រព័ន្ធភាពស៊ាំល្អបំផុត។
ជាទូទៅមន្ទីរពិសោធន៍កោសិកាដើមផ្សេងជាច្រើនទៀតដែលយើងខ្ញុំបានពិចារណាបន្តធ្វើក្លូនកោសិកាក្នុងដំណាក់កាលទី៣ ឬ ទី៤ ដែលមានន័យថាកោសិកាបានគុណឡើងទ្វេដងប្រមាណ ៣០-៤០ដង។ កោសិកានឹងមានអាយុចាសស់ទៅ ហើយក្នុងករណីជាច្រើនពួកវានឹងមិនអាចបង្កើតឡើងវិញបានទេ។ តាមគំនិតរបស់យើងខ្ញុំ គោលបំណងនៃការបង្កើតវេជ្ជសាស្រ្តឡើងវិញនឹងត្រូវបរាជ័យប្រសិនបើកោសិកាដែលបានផ្តល់ឱ្យអ្នកជំងឺលែងមានលទ្ធភាព និងមុខងារបានចុះខ្សោយ។
៧.ថែរក្សាស្បែកប្រឆាំងនឹងភាពចាស់ជាមួយនឹងកោសិកាដើម
ក្រុមអ្នកជំនាញ និងអ្នកស្រាវជ្រាវរបស់យើងខ្ញុំ បានបង្កើតផលិតផលប្រឆាំងនឹងភាពចាស់ជាបដិវត្ត ដោយប្រើការស្រាវជ្រាវ និងបច្ចេកវិទ្យាថ្មីបំផុតសម្រាប់កត្តាលូតលាស់កោសិកាដើម និង ផ្តល់នូវលទ្ធផលដ៏ល្អឱ្យស្បែក ក្នុងរយៈពេលខ្លី។
នៅពេលដែលផលិតផលត្រូវបានគេអនុវត្តទៅអេពីដេស អេស្យូសនឹងចាប់ផ្តើមបញ្ចេញកត្តាលូតលាស់បន្ទាប់ពីជ្រាបចូលទៅក្នុងស្បែក។ អេស្យូសទាំងនេះនឹងចាប់ផ្តើមទាក់ទងជាមួយកោសិកាស្បែកដោយផ្ទាល់ក្នុងពេលតែមួយដែលផ្តល់សញ្ញាដល់ពួកវាដើម្បីបង្កើត elastin និង collagenបន្ថែមទៀត។ collagen ទទួលខុសត្រូវចំពោះភាពរឹងមាំ និងរចនាសម្ព័នរបស់អេពីដេស ខណៈពេល elastin បង្កើតការបត់បែនស្បែក និងជួយឱ្យស្បែកតឹងនិងរលោង។ ជាលិកាដែលមានសុខភាពល្អថ្មីត្រូវបានបង្កើតឡើងវិញដោយកត្តាលូតលាស់ដែលបំបាត់ស្នាមជ្រីវជ្រួញលើមុខនិងស្បែក។
អ្នកដែលកំពុងស្វែងរកការព្យាបាលប្រឆាំងភាពចាស់ក៏អាចធ្វើឱ្យស្ថានភាពរបស់ពួកគេប្រសើរឡើងបានដែរដោយប្រើសារធាតុចិញ្ចឹមបំប៉នប្រកបដោយភាពច្នៃប្រឌិតរបស់យើងខ្ញុំ ជាមួយនឹងសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិដ៏មានឥទ្ធិពល ដែលជាវិធីសាស្រ្តដ៏ល្អមួយដើម្បីជម្រុញសុខភាពកោសិកាដើមនៃប្រព័ន្ធភាពស៊ាំ។
ការសិក្សាស្រាវជា្រវមួយបានបង្ហាញថាការរួមបញ្ចូលគ្នានៃការចម្រាញ់តែបៃតង blueberry វីតាមីនD3 និងcarnosine ជំនួយក្នុងការបង្កើនចំនួនកោសិកាដើមខួរឆ្អឹងរហូតដល់ ៦៨% ។
⇒ ដាក់ពេលពិគ្រោះជាមួយវេជ្ជបណ្ដិត – ព្យាបាលជំងឺដោយប្រើកោសិកាដើម
អាស័យដ្ឋាន៖ ផ្ទះលេខ១៩អា ផ្លូវ៣៧១- សង្កាត់បឹងទំពុល – ខណ្ឌមានជ័យ – រាជធានីភ្នំពេញ
Hotline: (+៨៥៥) ៩០០២១ ៧៦៨២