ព្យាបាលជំងឺអូតូអ៊ុយមីន ជំងឺអូតូអ៊ុយមីន (ហៅថាជំងឺច្របូកច្របល់ប្រព័ន្ធភាពស៊ាំ) គឺជាពាក្យដែលត្រូវបានប្រើដើម្បីពិពណ៌នាអំពីជំងឺដែលធ្វើឱ្យប៉ះពាល់ដល់មុខងាររបស់ប្រព័ន្ធភាពស៊ាំ ឬធ្វើឱ្យប្រព័ន្ធភាពស៊ាំហួសកំរិត។ នៅពេលដែលប្រព័ន្ធភាពស៊ាំធ្វើសកម្មភាពហួសកំរិត វានឹងវាយប្រហារជាលិកាដែលមានសុខភាពល្អ។ ផ្ទុយទៅវិញ នោះគឺនៅពេលដែលប្រព័ន្ធភាពស៊ាំចុះខ្សោយ វាធ្វើឱ្យរាងកាយងាយនឹងឆ្លងរោគ។ ជំងឺអូតូអ៊ុយមីនត្រូវបានសម្គាល់ដោយប្រភេទជាលិកា ឬផ្នែកណាមួយនៃរាងកាយដែលរងផលប៉ះពាល់។ មូលហេតុដែលបណ្តាលឱ្យមានការច្របូកច្របល់ប្រព័ន្ធភាពស៊ាំ ដើម្បីយល់ពីជំងឺអូតូអ៊ុយមីន អ្នកត្រូវយល់ពីរបៀបដែលប្រព័ន្ធភាពស៊ាំដំណើរការ។ នៅក្រោមកាលៈទេសៈធម្មតា កោសិកាឈាមស (ដែលជាផ្នែកមួយនៃប្រព័ន្ធភាពស៊ាំ) ការពាររាងកាយពីសារធាតុដែលបង្កគ្រោះថ្នាក់ ហៅថាអតិសុខុមប្រាណ (គឺជាវីរុស បាក់តេរី កោសិកាមហារីក។ល។)។ ប្រព័ន្ធភាពស៊ាំបញ្ចេញអង្គបដិបក្ខប្រាណ ដើម្បីបំផ្លាញអតិសុខុមប្រាណនៅពេលពួកវាចូលក្នុងរាងកាយ។ ចំពោះអ្នកដែលមានជំងឺអូតូអ៊ុយមីន ប្រព័ន្ធភាពស៊ាំមានការលំបាកក្នុងការបែងចែករវាងកោសិកាប្រឆាំងនឹងមេរោគ និងជាលិការាងកាយដែលមានសុខភាពល្អ។ ប្រការនេះបណ្តាលឱ្យមានប្រតិកម្មខ្លាំងដែលបំផ្លាញជាលិការាងកាយដែលមានសុខភាពល្អ និងធម្មតា។ ប្រព័ន្ធភាពស៊ាំជារឿយៗ ពិបាក្នុងការបែងចែករវាងសារធាតុប្រឆាំងនឹងមេរោគ និងជាលិការាងកាយដែលមានសុខភាពល្អដោយសារតែការផ្លាស់ប្តូអតិសុខុមប្រាណ និងថ្នាំមួយចំនួនដែលធ្វើឱ្យសកម្មនៅពេលពួកវាចូលទៅក្នុងរាងកាយ។ នេះជាការពិតសម្រាប់មនុស្សដែលមានហ្សែនធ្វើឱ្យពួកគេងាយនឹងជួបជំងឺអូតូអ៊ុយមីន។ រោគសញ្ញានៃជំងឺអូតូអ៊ុយមីន រោគសញ្ញាទាំងឡាយរបស់ជំងឺអូតូអ៊ុយមីន (ច្របូកច្របល់ប្រព័ន្ធភាពស៊ាំ)រួមមាន៖ ១. បំផ្លាញជាលិកាមួយ ឬច្រើនប្រភេទ ឬសរីរាងនៃរាងកាយ ២. មុខងារមានការរីកចម្រើនខុសពីធម្មតា ៣. ការផ្លាស់ប្តូរអំពីរបៀបរធ្វើប្រតិបត្តិការបស់មុខងារ។ ជំងឺអូតូអ៊ុយមីនជះឥទ្ធិពលដល់ជាលិកា និងសរីរាង្គដូចជាជាលិកាភ្ជាប់ សរសៃឈាម សាច់ដុំ សន្លាក់…
ច្របូកច្របល់ប្រព័ន្ធភាពស៊ាំ