Close

ការព្យាបាលវេជ្ជសាស្រ្ត និងសេវាកម្មដែលទាក់ទងទៅនឹងកោសិកាដើម

ជំងឺមហារីក

21/06/2020

មហារីក ជំងឺមហារីក គឺជាក្រុមនៃជំងឺដែលបណ្តាលមកពីការលូតលាស់កោសិកាដែលមិនមានការគ្រប់គ្រងធ្វើឱ្យបង្កើតដុំពក  ដុំពកទាំងនេះលូតលាស់ ហើយចាប់ផ្តើមរំខានដល់ប្រព័ន្ធរបស់រាងកាយដោយបញ្ចេញអរម៉ូន។ មានដុំពកពីប្រភេទ ១.      ដុំពកធម្មតា។ នៅតែមួយកន្លែង និងនឹងមានកំណើនតាមកំណត់។ ៣.​     ដុំពកសាហាវ។ វាគឺជាប្រភេទជំងឺមហារីកដែលរាលដាលដល់ផ្នែកផ្សេងទៀតនៃរាងកាយ ហើយលូតលាស់លឿន។ ពួកវាត្រូវបានបង្កើតឡើងដោយចរាចរនៅក្នុងរាងកាយតាមរយៈវត្ថុរាវក្នុងរាងកាយ។     ដំណើរការនៃការបង្កើតដុំពកដែលបណ្តាលឱ្យមានជំងឺមហារីក បណ្តាប្រភេទជំងឺមហារីក ជំងឺមហារីកមានប្រហែលជាង ២០០ ប្រភេទផ្សេងៗគ្នា ហើយជំងឺមហារីកដែលគេស្គាល់ច្រើនជាងគេនោះគឺមហារីកសុដន់ មហារីកពោះវៀន មហារីកលំពែង មហារីកពងស្វាស មហារីកមាត់ស្បូន និងមហារីកក្រពះ។ មូលហេតុនាំឱ្យកើតជំងឺមហារីក? ជំងឺមហារីកបណ្តាលមកពីការផ្លាស់ប្តូរហ្សែន ពេលនោះកោសិកាដែលមានសុខភាពល្អលូតលាស់ និងបែងចែកលឿនជាងធម្មតាធ្វើឱ្យពួកវាមិនអាចបញ្ឈប់ការលូតលាស់របស់ខ្លួនបាន ហើយបណ្តាលឱ្យមានកំហុសក្នុងកោសិកា។ ការផ្លាស់ប្តូរទាំងនេះត្រូវបានបន្តពូជពីឪពុកម្តាយ ឬត្រូវបានបង្កឡើងដោយកត្តាខាងក្រៅដូចជា៖ ១. កាំរស្មី ២. ជក់បារី ៣. សារធាតុបង្កឱ្យកើតជំងឺមហារីក ៤. វីរុស ៥. ធាត់ ៦. អ័រម៉ូន ៧. រលាក់រ៉ាំរ៉ៃ ការកើនឡើងហានិភ័យនៃជំងឺមហារីក មានកត្តាមួយចំនួនដែលអាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺមហារីក ប៉ុន្តែទោះយ៉ាងណាក៏ដោយ កត្តាទាំងនេះមិនមែនជាមូលហេតុចម្បងដែលបណ្តាលឱ្យយើងកើតជំងឺមហារីកទេ។…

Read More

ច្របូកច្របល់ប្រព័ន្ធភាពស៊ាំ

21/06/2020

ព្យាបាលជំងឺអូតូអ៊ុយមីន ជំងឺអូតូអ៊ុយមីន (ហៅថាជំងឺច្របូកច្របល់ប្រព័ន្ធភាពស៊ាំ) គឺជាពាក្យដែលត្រូវបានប្រើដើម្បីពិពណ៌នាអំពីជំងឺដែលធ្វើឱ្យប៉ះពាល់ដល់មុខងាររបស់ប្រព័ន្ធភាពស៊ាំ ឬធ្វើឱ្យប្រព័ន្ធភាពស៊ាំហួសកំរិត។  នៅពេលដែលប្រព័ន្ធភាពស៊ាំធ្វើសកម្មភាពហួសកំរិត វានឹងវាយប្រហារជាលិកាដែលមានសុខភាពល្អ។ ផ្ទុយទៅវិញ នោះគឺនៅពេលដែលប្រព័ន្ធភាពស៊ាំចុះខ្សោយ វាធ្វើឱ្យរាងកាយងាយនឹងឆ្លងរោគ។ ជំងឺអូតូអ៊ុយមីនត្រូវបានសម្គាល់ដោយប្រភេទជាលិកា ឬផ្នែកណាមួយនៃរាងកាយដែលរងផលប៉ះពាល់។ មូលហេតុដែលបណ្តាលឱ្យមានការច្របូកច្របល់ប្រព័ន្ធភាពស៊ាំ ដើម្បីយល់ពីជំងឺអូតូអ៊ុយមីន អ្នកត្រូវយល់ពីរបៀបដែលប្រព័ន្ធភាពស៊ាំដំណើរការ។ នៅក្រោមកាលៈទេសៈធម្មតា កោសិកាឈាមស (ដែលជាផ្នែកមួយនៃប្រព័ន្ធភាពស៊ាំ) ការពាររាងកាយពីសារធាតុដែលបង្កគ្រោះថ្នាក់ ហៅថាអតិសុខុមប្រាណ (គឺជាវីរុស បាក់តេរី កោសិកាមហារីក។ល។)។ ប្រព័ន្ធភាពស៊ាំបញ្ចេញអង្គបដិបក្ខប្រាណ ដើម្បីបំផ្លាញអតិសុខុមប្រាណនៅពេលពួកវាចូលក្នុងរាងកាយ។ ចំពោះអ្នកដែលមានជំងឺអូតូអ៊ុយមីន ប្រព័ន្ធភាពស៊ាំមានការលំបាកក្នុងការបែងចែករវាងកោសិកាប្រឆាំងនឹងមេរោគ និងជាលិការាងកាយដែលមានសុខភាពល្អ។ ប្រការនេះបណ្តាលឱ្យមានប្រតិកម្មខ្លាំងដែលបំផ្លាញជាលិការាងកាយដែលមានសុខភាពល្អ និងធម្មតា។ ប្រព័ន្ធភាពស៊ាំជារឿយៗ ពិបាក្នុងការបែងចែករវាងសារធាតុប្រឆាំងនឹងមេរោគ និងជាលិការាងកាយដែលមានសុខភាពល្អដោយសារតែការផ្លាស់ប្តូអតិសុខុមប្រាណ និងថ្នាំមួយចំនួនដែលធ្វើឱ្យសកម្មនៅពេលពួកវាចូលទៅក្នុងរាងកាយ។ នេះជាការពិតសម្រាប់មនុស្សដែលមានហ្សែនធ្វើឱ្យពួកគេងាយនឹងជួបជំងឺអូតូអ៊ុយមីន។   រោគសញ្ញានៃជំងឺអូតូអ៊ុយមីន រោគសញ្ញាទាំងឡាយរបស់ជំងឺអូតូអ៊ុយមីន (ច្របូកច្របល់ប្រព័ន្ធភាពស៊ាំ)រួមមាន៖ ១.       បំផ្លាញជាលិកាមួយ ឬច្រើនប្រភេទ ឬសរីរាងនៃរាងកាយ ២.      មុខងារមានការរីកចម្រើនខុសពីធម្មតា ៣.    ការផ្លាស់ប្តូរអំពីរបៀបរធ្វើប្រតិបត្តិការបស់មុខងារ។ ជំងឺអូតូអ៊ុយមីនជះឥទ្ធិពលដល់ជាលិកា និងសរីរាង្គដូចជាជាលិកាភ្ជាប់ សរសៃឈាម សាច់ដុំ សន្លាក់…

Read More

ប្យាបាលរាងកាយ

21/06/2020

វិធីសាស្ត្រកកោសិកាដើមក្នុងការព្យាបាលរាងកាយ ការព្យាបាលដោយប្រើកោសិកាដើមត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងការព្យាបាលជំងឺឆ្អឹងផ្សេងៗ ដូចជាឈឺឆ្អឹងខ្នង ជំងឺ រលាកសន្លាក់ ឈឺឆ្អឹងក និងឈឺសន្លាក់។ ការធ្វើលំហាត់ប្រាណដោយប្រើកម្លាំងខ្លាំង ភាពចាស់ ការប៉ះទង្គិច និងកីឡាអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់រាងកាយ។ នៅពេលមនុស្សកាន់តែចាស់ការផលិតកោសិកាដើមដោយខ្លួនឯងមានការថយចុះដែលធ្វើឱ្យដំណើរការជួសជុលធម្មជាតិថយចុះ។ នេះបណ្តាលឱ្យជាលិការយឺតនៅក្នុងសន្លាក់ និងខ្នងក្លាយទៅជារឹងបាត់បង់ការបត់បែន ដូច្នេះនាំឱ្យមានការកើនឡើងហានិភ័យនៃការខូចខាត។ ទិដ្ឋភាពទូទៅនៃការព្យាបាលកោសិកាដើមសម្រាប់ការព្យាបាលរាងកាយ ការព្យាបាលដោយប្រើកោសិកាដើមត្រូវបានប្រើដើម្បីជួសជុលជាលិកាដែលខូចដោយប្រើមុខងារនៃការព្យាបាលកោសិកាដើម mesenchymal (MSCs) ដែលត្រូវបានរកឃើញនៅផ្នែកផ្សេងទៀតនៃរាងកាយ ឬពីជាលិកាទងផ្ចិតរបស់អ្នកឱ្យ។ MSC ទាំងនេះមានសមត្ថភាពក្នុងការបង្កើតឡើងវិញនូវឆ្អឹងខ្ចីដែលពាក់ឬខូច ជួសជុលសាច់ដុំ និងសរសៃចងដែលខូច គ្រប់គ្រងការរលាក និងធ្វើឱ្យកោសិការវ័យចំណាស់មានដំណើរការក្មងវ័យឡើងវិញ។ បច្ចុប្បន្ននេះ ការព្យាបាលដោយកោសិកាដើមកំពុងត្រូវបានប្រើក្នុងការព្យាបាលជំងឺឆ្អឹងដូចជា៖ ជំងឺរលាកសន្លាក់ឆ្អឹង (សន្លាក់ឆ្អឹងចុះខ្សោយ) ជំងឺរលាកសរសៃរ៉ាំរ៉ៃ៖ នេះគឺជាការរលាកនៃជាលិការយឺតដែលភ្ជាប់សាច់ដុំទៅនឹងឆ្អឹង ជំងឺចុះខ្សោយថាសសស្នៀតកងខ្នង បាក់ឆ្អឹង ឈឺខ្នងរ៉ាំរ៉ៃ ឈឺកនិងស្មា អំពីការព្យាបា់ដោយប្រើកោសិកាដើម អ្នកជំងឺភាគច្រើន ក្នុងករណីដែលមិនបានជាសះស្បើយទាំងស្រុងក៏មានការផ្លាស់ប្តូរល្អប្រសើរផងដែរ។ ក្នុងកំឡុងពេលនៃកម្មវិធីព្យាបាល អ្នកជំងឺនឹងទទួលបានការចាក់ MSC ចូលទៅក្នុងសន្លាក់ដែលរងផលប៉ះពាល់ និងកម្មវិធីគាំទ្រការព្យាបាលដែលត្រូវបានរចនាឡើងដើម្បីជំរុញកោសិកាដើម ឆ្ពោះទៅរកការជួសជុលឆ្អឹងខ្ចី និងគ្រប់គ្រងការរលាក។ ជាទូទៅ កម្មវិធីព្យាបាលនឹងមានរយៈពេលពី ៣ ទៅ ៥ ថ្ងៃដោយមានការព្យាបាលដែលមានការគាំទ្រជារៀងរាល់ថ្ងៃ។ អ្នកជំងឺទាំងអស់របស់យើងខ្ញុំ ក៏នឹងបាននាំយកនូវឧបករណ៍បំប៉នកោសិកាដើមផ្ទាល់ខ្លួនសម្រាប់ប្រើបន្ទាប់ពីចាក់ដើម្បីជំរុញការបង្កើតឆ្អឹងខ្ចី។ បណ្តាប្រភទកោសិកាដើម…

Read More

ការសង្កេត – សោតវិញ្ញាណ

21/06/2020

ការព្យាបាលដោយកោសិកាដើមចំពោះការបាត់បង់ការស្តាប់ របកគំហើញវិទ្យាសាស្ត្រថ្មីៗបានបង្ហាញថាការព្យាបាលដោយកោសិកាដើមអាចព្យាបាលការបាត់បង់ការស្តាប់ ការពិតកោសិកាដើមរន្ធត្រចៀកអាចត្រូវបានប្រើដើម្បីបង្កើតកោសិការោមថ្មីជាយថាហេតុនាំឱ្យមានសម្លេងប្រសើរឡើង។ កោសិការន្ធត្រចៀកទទួលខុសត្រូវក្នុងការបំលែងរលកសំលេងទៅជាកម្លាំងសរសៃប្រសាទ ឬសញ្ញាអគ្គិសនីដែលបន្ទាប់មកត្រូវបានបញ្ជូនទៅក្នុងខួរក្បាលដើម្បីបង្កើតអារម្មណ៍ស្តាប់ដែលហៅថាកោសិការោម។ ការព្យាបាលដោយប្រើកោសិកាដើមអាចជួយផលិតកោសិកាត្រចៀកខាងក្នុងសំខាន់ៗដើម្បីស្តាប់។ តាមពិតមូលហេតុមួយក្នុងចំណោមមូលហេតុដែលធ្លាប់ជួបបំផុតនៃការបាត់បង់ការស្តាប់គឺកោសិការោមត្រូវខូច។ ធ្វើយ៉ាងណាទើបយើងអាចស្តាប់បាន? រន្ធត្រចៀកគឺជារចនាសម្ព័ន្ធសំខាន់មួយនៅខាងក្នុងត្រចៀក។ វាប្រមូល និងដឹកនាំរំញ័រមុនពេលបំលែងវាទៅជាកម្លាំងសរសៃប្រសាទ។ កោសិការោមនៅខាងក្នុងត្រចៀកគឺទទួលខុសត្រូវក្នុងការទទួលបានការរំញោចចេញពីអង្គធាតុរាវដែលរំញ័រនៅក្នុង រន្ធត្រចៀក ។ កោសិការោមផ្សេងៗគ្នាទទួលការរំញោចពីប្រេកង់រំញ័រសំឡេងផ្សេងៗគ្នា។ សរសៃប្រសាទដើមតាមសរសៃប្រសាទ រន្ធត្រជាក់ (សរសៃប្រសាទសោតវិញ្ញាណ) ដឹកនាំការរំញ័រទៅកាន់តំបន់ខួរក្បាលដែលពាក់ព័ន្ធនឹងមុខងារសោតវិញ្ញាណ។ យើងមានបញ្ហាអំពីការស្តាប់នៅពេលកោសិការោមនៅខាងក្នុងត្រចៀកត្រូវងាប់ ឬខូច។ បញ្ហានៃការស្តាប់អាចត្រូវបានព្យាបាលដោយកោសិកាដើម កន្លងហើយមិនយូរប៉ុន្មាន មិនមានវិធីដើម្បីជំនួសកោសិការោមដែលត្រូវខូច ឬងាប់ទេ។ ការរកឃើញកោសិកាដើមរន្ធត្រចៀកបានជួយឱ្យអ្នកវិទ្យាសាស្ត្រអាចព្យាបាលការបាត់បង់ការស្តាប់ដែលបណ្តាលមកពីកោសិការោមត្រូវខូច ឬងាប់។ ប្រការទាំនេះរួមបញ្ចូលទាំងបញ្ហានៃការស្តាប់ដោយសារតែ៖ បញ្ហាហ្សែន ថ្នាំមួយចំនួន ការឆ្លងមេរោគត្រចៀក ការធ្វើឱ្យមានសម្លេងរំខានហួសកម្រិត បញ្ហាសរសៃឈាម ប្រព័ន្ធភាពស៊ាំ ការខូចខាតរចនាសម្ព័ន្ធនៃការស្តាប់ Presbycusis (បញ្ហានៃការស្តាប់នៅវ័យចាស់) និង ជំងឺ Meniere ។ កោសិកាដើម និងការស្រាវជ្រាវថ្មីក្នុងការព្យាបាលការបាត់បង់ការស្តាប់ កោសិកាដើមរន្ធត្រចៀកអាចអភិវឌ្ឍកោសិការោមទាំងឡាយដែលត្រូវខូច ឬងាប់។ កោសិកាដើម រន្ធត្រចៀកទាំងនេះ មានទីតាំងនៅខាងក្នុងត្រចៀក ហើយពួកវាផ្ទុកហ្សែនដែលត្រូវការជាពិសេសសម្រាប់ការស្តាប់របស់យើង។ ថ្មីៗនេះអ្នកវិទ្យាសាស្ត្រអាចអភិវឌ្ឍ និងជួសជុលកោសិការោមត្រចៀកកណ្តុរដែលរងការខូចខាតដោយការរងរបួសសម្លេងរំខានបានសម្រេច។ នេះជាលើកទីមួយហើយដែលអ្នកស្រាវជ្រាវបានបង្កើតកោសិការោមឡើងវិញនៅក្នុងត្រចៀករបស់សត្វដោយបានជោគជ័យ។   ព្យាបាលបាត់បង់ការស្តាប់ដោយកោសិកាដើម បញ្ចូលកោសិកាដើម៖ កោសិកាដើមត្រូវបានបញ្ចូលទៅក្នុងឈាមរបសស់អ្នកជំងឺ។ ការព្យាបាលការបាត់បង់ការស្តាប់ចំពោះទារកទើបនឹងកើតបានបង្កើតនូវរបកគំហើញជាក់លាក់។…

Read More

ព្យាបាលជំងឺសរសៃប្រសាទ

21/06/2020

ព្យាបាលជំងឺសរសៃប្រសាទដោយកោសិកាដើម កោសិកាដើមគឺជាកោសិកាដែលមានសមត្ថភាពលូតលាស់ទៅជាកោសិកាផ្សេងៗគ្នានៅក្នុងខ្លួនរបស់យើង។ ពួកវាជួយបំពេញកោសិកាផ្សេងទៀតដរាបណារាងកាយនៅរស់ដោយការបែងចែកដោយគ្មានដែនកំណត់ និងដើរតួជាប្រព័ន្ធជួសជុលនៃរាងកាយ។ កោសិកាដើមអាចបែងចែកជាប្រភេទកោសិកាដើមផ្សេងៗគ្នា ឬបែងចែកប្រភេទកោសិកាជាក់លាក់មួយដែលមានមុខងារជាក់លាក់ដូចជាកោសិកាខួរក្បាល ឬសាច់ដុំ។ កោសិកាដើមត្រូវបានប្រមូលជាធម្មតាមុនការព្យាបាលដោយកាំរស្មី ឬការព្យាបាលដោយប្រើគីមីព្រោះវាអាចខូចខាតដោយសារការព្យាបាលទាំងនោះ។ បន្ទាប់ពីការព្យាបាលត្រូវបានបញ្ចប់កោសិកាទាំងនេះត្រូវបានចាក់បញ្ចូលទៅក្នុងខ្លួនវិញ។ នៅក្នុងបណ្តាថាកខណ្ឌខាងក្រោម យើងខ្ញុំយោងទៅលើការព្យាបាលតាមប្រព័ន្ធសរសៃប្រសាទផ្សេងៗជាមួយនឹងការព្យាបាលដោយកោសិកាដើម៖ ជំងឺ Parkinson ជំងឺ Parkinson នៅហៅថាជំងឺ PD កើតឡើងនៅពេលកោសិកាសរសៃប្រសាទ ដែលគេហៅថា neuron ត្រូវខូចខាត ឬងាប់។ រោគសញ្ញាសំខាន់ៗលេចឡើងក្នុងការទន្ទឹមជាមួយនឹងការថយចុះនៃការរំភើបនៅក្នុងតំបន់ សំបកខួ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ganglia basal ។ ជាធម្មតាបញ្ហានេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះនៃការបង្កើត និងផលិត dopamine នៅក្នុង dopaminergic នៃសរសៃប្រសាទកណ្តាល (ជាក់ស្តែងនោះគឺ substantia nigra) ។ រោគសញ្ញាបន្ថែមដូចជាការច្របូកច្របល់នៃបញ្ហាការយល់ដឹងកម្រិតខ្ពស់ និងបញ្ហាភាសាមិនច្បាស់។ PD ជាជំងឺរ៉ាំរ៉ៃដែលកើតឡើងដោយឯកឯង ឬក្នុងករណីបន្តបន្ទាប់ មូលហេតុនៃជំងឺនេះអាចបណ្តាលមកពីការពុលនៃថ្នាំមួយចំនួន ការរងរបួសក្បាល ឬជំងឺដទៃទៀត។ បច្ចុប្បន្ននេះ ការព្យាបាលដោយកោសិកាដើមត្រូវបានគេចាត់ទុកដើម្បីផ្តោតកោសិកាសរសៃប្រសាទដែលខូចខាត ដើម្បីគាំទ្រដល់ការបង្កើតកោសិកាសរសៃប្រសាទផលិត dopamine ថ្មី។ លើសពីនេះទៀត កោសិកាដើមអាចបញ្ចេញ cytokine ដែលជាសារធាតុគីមីធម្មជាតិ និងអាចជួយកោសិកាដើមមានភាពខុសប្លែកគ្នាទៅនឹងកោសិកាសរសៃប្រសាទផលិតដូប៉ូមីន។ ការព្យាបាលសរសៃប្រសាទសម្រាប់អ្នកជំងឺដែលមានជំងឺ…

Read More
Hotline: 0938575594
Đặt lịch với bác sĩ
[contact-form-7 404 "Not Found"]